About Me

header ads

កសិករម្នាក់ ប្រកបមុខរបរដាំបន្លែ ម្ទេសអាចម៍សត្វ បន្លែត្រប់ ស្ពៃ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ គេសង្កេតឃើញកសិករម្នាក់ បានដាំបន្លែម្ទេសអាចម៍សត្វ នៅលើដីរបស់ខ្លួនស្ថិត នៅក្នុងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីប្រមូលផលលក់ បម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារប្រចាំថ្ងៃ។ បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ គុជ រស់ អាយុ៤១ឆ្នាំ ប្រពន្ធ ឈ្មោះ ជាវ ឈីវលី រស់នៅក្នុងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានឱ្យភ្នាក់ងារយើងដឹងថា ៖ គាត់បានដាំបន្លែម្ទេសអា ចម៍សត្វជិតកន្លះហិកតា នៅក្បែរមាត់ស្ទឹងកុយ ដែលជាស្ទឹងផ្តល់ប្រភពទឹកយ៉ាងល្អ មិនចេះរីងស្ងួតទាំង រដូវប្រាំងនិងរដូវវស្សា ហើយគាត់ក៏បានដាំដំណាំម្ទេសនេះ អស់រយ:ពេលជិត៣ខែដែរ ដោយបន្លែម្ទេសអាចម៍សត្វ ក៏ជិតដល់ពេលប្រមូលផលលក់ឱ្យឈ្មួញដែរ ខណ:ដាំដុះលូតលាស់ល្អ គាត់តែងតែបូមទឹកស្រោចរយ:ពេល២ទៅ៣ថ្ងៃម្តង ដើម្បីកុំឱ្យស្វិត ឬងាប់ ក៏មានការជម្រះស្មៅ និងថែទាំជ្រោយដីពូនគល់ជារឿយៗ ដើម្បីឱ្យដំណាំបន្លែម្ទេសនេះ កាន់តែល្អមានផ្លែច្រើន។ 


ប្រភពដដែលបានបន្តទៀតថា រហូតមកដល់ពេលនេះ ទោះបីជាផ្លែម្ទេសខ្ចី មានការធ្លាក់ថ្លៃបន្តិច ដោយ ឈ្មួញទិញ ១គីឡូក្រាម តម្លៃត្រឹមតែ៥០០០រៀល ខណ:ដែលកាលពីឆ្នាំមុនៗ គឺឈ្មួញហ៊ានទិញរហូតដល់១គីឡូក្រាម តម្លៃ៨០០០រៀល ឯណោះ។ មិនជាថ្វីនោះទេ ទោះបីជាតម្លៃឡើងខ្ពស់ ឬធ្លា ក់ចុះ ក៏គាត់នៅតែខិតខំប្រឹងប្រែងថែទាំ ដើម្បីប្រមូលផលលក់ឱ្យឈ្មួញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ គាត់បញ្ជាក់ទៀតថា ម្ទេសរបស់គាត់អត់មានប្រើថ្នាំ ឬជីគីមីអ្វីនោះទេ គឺប្រើជីធម្មជាតិលាមក សត្វគោសុទ្ធសាធ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលទិញយកទៅហូប ជាពិសេសមិន ចង់ឱ្យដីដែលខ្លួនធ្លាប់ដាំដុះលូតលាស់ល្អ ប្រែទៅជាខូចគុណភាព ដោយសារធាតុគីមីនោះឡើយ។ 


គាត់បញ្ជាក់ទៀតថា មានការងាយស្រួលម្យ៉ាងដែរ ពេលទទូលបានផល គឺក្រុមឈ្មួញបានចូលទៅទិញដល់ក្នុងចំការតែម្តង ដោយមិនចាំបាច់ចំណាយពេលដឹកយកទៅលក់ដូរនៅឯផ្សារនោះទេ។ ការដាំម្ទេសនេះ មិនភ័យព្រួយខ្លាចក្រែងលំបាករកម៉ូយនោះទេ ឱ្យតែដាំបានផលគឺមិនសល់នោះឡើយ ដោយពេលខ្លះស្ទើរតែរកម្ទេសមិនបាន ដោយពេលខ្លះឡើងដល់១គីឡូក្រាម ១៥០០០រៀលឯណោះ៕