About Me

header ads

ម៉ូតូបុកជាមួយម៉ូតូក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ខូចខាតចំនួន០២គ្រឿង

ខេត្តប៉ៃលិន ៖ 

មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ (បើកបរស្របទិសគ្នា) លុះបត់ឆ្វេងឆ្លងផ្លូវ អត់មានការប្រុងប្រយ័ត្ន បណ្តាលឱ្យបុកគ្នាដួលប្រាវរងរបួសធ្ងន់ស្រាលតែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 


ប្រភពព័ត៌មានបានឱ្យដឹងថា ភាគីទី១. ឈ្មោះ យក យៀប ភេទប្រុស អាយុ៥៥ ឆ្នាំ  (ជាប្រធានភូមិកំពង់ចម្លងក្រោម) រស់នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសធ្ងន់ ចំភ្នែកខាងស្តាំ រយះចង្ការ និងរបួសជើងខាងឆ្វេង) ដោយបើកបរម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1C-8620 ។ ចំណែកភាគីទី២. ឈ្មោះ ណុប ចាន់ថា  ភេទប្រុស អាយុ២៨ឆ្នាំ ជាកសិករ រស់នៅភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង (របួសស្រាល)  បើកបរម៉ូតូម៉ាកឌ្រីម ស៊េរី២០២០ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង1AJ-1989។ មូលហេតុ៖ បណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿន និងបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទើបម៉ូតូជិះពីក្រោយចាប់ហ្វ្រាំងអត់ទាន់ក៏បុកពេញទំហឹងដួលទាំងពីរគ្រឿងរងរបួសធ្ងន់ស្រាលតែម្តង។



បច្ចុប្បន្ន៖ ជនរងគ្រោះទាំង០២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកទៅព្យាបាលនៅមន្ទីរពេទ្យទាហានកងពល53 (កំប្រង់) ចំណែកវត្ថុតាង ត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕