About Me

header ads

បានីយដ្ឋានស្រាសាំប៉ាញដែលល្អបំផុតនៅខេត្តសៀមរាប បានកំពុងចាប់ផ្តើមបើកបម្រើការយ៉ាងប្រណីត នៅក្នុងសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ហ្គោល អេន ស្ប៉ារីសត

សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា បានអនុវត្តនូវគំនិតប្លែកថ្មីមួយគឺការបើកបម្រើនូវបារនីយដ្ឋានស្រាសំប៉ាញដំបូងគេនៅកម្ពុជា បន្ទាប់ពីការជួសជុលថ្មីនៃ​ Explorer’s Tales

ជាមួយនឹងឯកសារយោងជាង ១០០ នៃការបង្កើតស្រាសាំប៉ាញ និងស្រាក្រឡុក វាផ្តល់នូវបទពិសោធន៍ស្រាសាំប៉ាញដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងបរិយាកាសស្និទ្ធស្នាលដែលភ្ជាប់មកជាមួយសេវាកម្មប្រកបដោយវិជ្ជាជីវៈ។


Champagne High Tea ត្រូវបានចម្រាញ់ និងបង្កើតឡើងយ៉ាងប្រណិត សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកទស្សនកិច្ចលើទឹកដីអង្គរ ខេត្តសៀមរាប ជាពិសេសគឺការមកកាន់សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ហ្គោល អេន ស្ប៉ារីសត ដែលប្រាកដជាទទួលបាននូវភាពរីករាយនៃការពិសាស្រាសំប៉ាញល្អបំផុត ជាមួយនឹងការបំពេញបន្ថែមដោយឥតគិតថ្លៃ ក្នុងរយៈពេល 2 ម៉ោង ព្រមនឹងជម្រើសនៃអាហារបែបអាស៊ី ឬបស្ចិមប្រទេស ដោយថ្វីដៃមេចុងភៅបារាំង Eric និងមេចុងភៅខ្មែរ Kimsen Phav ចំពោះអ្នកដែលពុំទទួលទានស្រា ក៏អាចទទួលយកនូវជម្រើសតែដ៏ឈ្ងុយឆ្ងាញ់បានដូចគ្នា។

អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឃទីផ្សារ និងការទំនាក់ទំនង ឡរ៉ែន បានជម្រាបឲ្យដឹងថា៖ Champagne High Tea ជាការបង្កើតថ្មីមិនធ្លាប់មានសម្រាប់អ្នកនិយមចូលចិត្តពិសារស្រាសាំប៉ាញ ដែលត្រូវតែសាកល្បង ជាមួយនឹងការសម្តែងចម្រៀងបន្តផ្ទាល់ប្រចាំថ្ងៃផងដែរ។


ចាប់ពីពេលនេះតទៅ ស្រាសាំប៉ាញដែលមិនធ្លាប់មានពីមុនមកនេះ នឹងក្លាយជាទីតាំងសំណព្វចិត្តរបស់អ្នកដែលមកលេងខេត្តសៀមរាប។ ចំណាយពេលរសៀលដ៏រីករាយជាមួយមិត្តភ័ក្តិ និងអបអរសាទរ នៅក្នុងបរិយាកាសសែនមនោរម្យ ឬបង្កើតការជួបជុំដ៏អស្ចារ្យសម្រាប់ដៃគូ និងអតិថិជនរបស់អ្នកនៅបារនីយដ្ឋានស្រាសាំប៉ាញក្នុងសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ហ្គោល អេន ស្ប៉ារីសត។