About Me

header ads

ស្រ្តីម្នាក់ទៅទិញម្ហូបក្នុងផ្សារ ពាក់មាស ពាក់ខ្សែដៃ ខ្សែក. ត្រូវជនសង្ស័យមានគ្នា៤នាក់ ទម្លាក់យោងដោះយកអស់គ្មានសល់

ខេត្តប៉ៃលិន ៖ 

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានទទួលពាក្យបណ្ដឹងពីបទឆបោក (ទម្លាក់យោង) ចំនួន០១ករណី ដោះយកអស់មាស ប្រាក់ ពីជនរងគ្រោះគ្មានសល់ពីខ្លួន ខណ:ដែលគាត់ដើរទៅទិញម្ហូបអាហារ។ ហេតុការណ៍ទទួលពាក្យបណ្តឹងនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីត្រង់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដែលបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃដដែល នៅចំណុចផ្សារតាប៉ាច ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។



ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ ទូច សេន ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកជនសង្ស័យមានគ្នា ចំនួន០៣នាក់ ក្នុងនោះប្រុសម្នាក់ ពុំស្គាល់អត្តសញ្ញាណ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនស្គាល់ស៊េរី និងមិនចាំស្លាកលេខ។ប្រភពបញ្ជាក់ថា វត្ថុតាងដែលជនរងគ្រោះបានបាត់បង់រួមមាន៖ ខ្សែក ០១ខ្សែ មានតម្លៃ ៣៨០០,០០០ រៀល (៣លាន ៨សែនរៀល) ចិញ្ចៀន០១វង់ មានតម្លៃ ៧០០,០០០រៀល(៧សែនរៀល) ខ្សែដៃ០១ខ្សែ មានតម្លៃ ១០,០០០បាត(១ម៉ឺនបាតប្រាក់ថៃ) ស្មើជាង១លានរៀល។ ប្រាក់បាត(ថៃ) ចំនួន ១០,០០០ បាត លុយដុល្លារចំនួន៣០០ដុល្លារ។ សរុបទឹកប្រាក់ដែលបាត់បង់រួមមាន៖ ប្រាក់ខ្មែរចំនួន ៤,៥០០,០០០ រៀល(៤លាន៥សែនរៀល) ប្រាក់ថៃចំនួន ២០,០០០បាត(២ម៉ែនបាត) ប្រាក់ដុល្លារ ចំនួន ៣០០ដុល្លារ


ប្រភពដដែលបញ្ជាក់ថា ៖ មូលហេតុដែលនាំឱ្យមានការចាញ់បោកជនសង្ស័យទម្លាក់យោងយកអស់ប្រាក់ខ្មែរថៃដុល្លារនេះ គឺកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹក ជនរងគ្រោះបានចូលទៅទិញបបរ និងម្ហូប។ នៅពេលដែលទៅដល់ក្នុងផ្សារខាងលើ ក៏បានជួបនឹងនារីដែលជាជនសង្ស័យចំនួន០២នាក់ ដោយពួកគេបានធ្វើពុតជាជ្រុះកញ្ចប់មាស។ ស្រាប់តែជនរងគ្រោះ បានឃើញមាសជ្រុះ ដោយមិនដឹងថាជាល្បិចរបស់ជនសង្ស័យ បន្ទាប់មកជនសង្ស័យទាំងពីរនាក់ ក៏បានលួងលោមជនរងគ្រោះឱ្យទៅកន្លែងស្ងាត់ឆ្ងាយពីផ្សារ ដើម្បីចែកមាសគ្នា។ បន្ទាប់មកជនរងគ្រោះក៏បានទៅតាម លុះដល់ចំណុចក្រោយផ្សារក៏បានឡើងជិះម៉ូតូមួយគ្រឿង ជាមួយជនសង្ស័យ សំដៅទៅដល់មុខផែស្ងួតចាស់ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។  បន្ទាប់មក ជនសង្ស័យក៏បានប្រាប់ឱ្យជនរងគ្រោះដោះខ្សែក ចិញ្ចៀន ខ្សែដៃ នឹងយកលុយអស់ពីខ្លួន ហើយជនសង្ស័យបានកុហកថា ចាំយកមាសដែលរើសបានយកទៅលក់ចែកលុយគ្នា។ ពេលភ្លាមៗ នោះក៏មានជនសង្ស័យបើកបរម៉ូតូ០២គ្រឿងដឹកជនសង្ស័យគ្នាគេ ចេញទៅបាត់ ដោយសំដៅចេញពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត តាមផ្លូវជាតិលេខ៥៧បាត់ស្រមោលតែម្តង។ សូមបញ្ជាក់ថា ៖ តាមការសាកសួរជនរងគ្រោះ និងឆែកមើលកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យមានគ្នាចំនួន០៤នាក់ ស្រី០២នាក់ ប្រើប្រាស់ម៉ូតូ ចំនួន០២គ្រឿង ហើយជាមុខសញ្ញាក្រៅខេត្ត។បច្ចុប្បន្នកម្លាំងនគរបាល កំពុងស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យ ចាត់ការតាមនីតិវិធីច្បាប់៕