About Me

header ads

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន អញ្ជើញចូលរួមក្នុងការបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីជលផល

ខេត្តប៉ៃលិន ៖ 

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដោយមានការចូលរួមពីលោកកឹម សុខា អភិបាលរងស្រុកសាលាក្រៅ លោកបេង ឆាំ នាយខណ្ឌរដ្ឋបាលជលផលប៉ៃលិន អាជ្ញាធរឃុំ-ភូមិ រួមជាមួយមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជានេសាទ សរុបចំនួន ១៤២នាក់ ស្រី៦៧នាក់ ស្ថិតក្នុងបរិវេណវត្តទឹកពុះ ភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។





លោក សាយ សុផាត ប្រធាមន្ទីរកសិកម្ម បានថ្លែងអំណរគុណចំពោះការខិតខំរបស់មន្ត្រីជំនាញ ដែលបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានពាក់ព័ន្ធ វិស័យជលផលជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តភាពសម្រាប់កូនចៅជំនាន់ក្រោយ។ តាមលទ្ធផលពិធីនេះ បងប្អូនពិតជាបានយល់ដឹងបន្ថែមអំពីច្បាប់ជលផល សម្រាប់តែអនុវត្តប្រកបដោយប្រសិទ្ធភាព ចំពោះប្រជានេសាទ និងសមាជិកក្នុងសហគមន៍។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោកប្រធានមន្ទីរបានផ្ដល់អនុសាសន៍មួយចំនួនដូចជា៖

១/ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ក្នុងសហគមន៍នេសាទ និងអាជ្ញាធរមូលដ្ឋានឲ្យបានកាន់តែល្អ

២/ត្រូវរៀបចំផែនការសកម្មភាពក្នុងដំណើរការអនុវត្តការងារគ្រប់ផ្នែកពាក់ព័ន្ធឲ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់អនុវត្តឱ្យទទួលបានប្រសិទ្ធភាព 

៣/បង្កើនសកម្មភាពចុះផ្សព្វផ្សាយច្បាប់ពីជលផលលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងវិស័យជលផលជូនប្រជាពលរដ្ឋ

៤/ត្រូវយកចិត្តទុកដាក់បន្តកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជួយពង្រឹងដល់សហគមន៍នេសាទ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

៥/សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះទប់ស្កាត់ បង្រ្កាបបទល្មើសវិស័យជលផល ដែលកើតមាននៅក្នុងដែនសមត្ថកិច្ច

៦/សូមឱ្យបងប្អូនប្រជានេសាទ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ក្នុងការធ្វើនេសាទ ដើម្បីបញ្ចៀសបញ្ហាប្រឈមផ្លូវច្បាប់

៧/សូមឱ្យបងប្អូនប្រជានេសាទទាំងអស់ ចៀសវាងឲ្យ បាននូវការប្រើប្រាស់ឧបករណ៍ដែលគ្មាន ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕