About Me

header ads

បុរសម្នាក់រងរបួសធ្ងន់ ខណៈស្រវឹងស្រាឌុបស្រី្តម្នាក់ ដោយបើកបរក្នុងល្បឿនលឿន

ខេត្តប៉ៃលិន ៖ 

បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈនារីម្នាក់រងរបួសស្រាល ដោយសារជនរងគ្រោះបើកបរម៉ូតូឌុបគ្នា ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ លុះដល់ត្រង់ចំណុចផ្លូវកោង មិនបន្ថយល្បឿន បណ្តាលឲ្យជ្រុលចង្កូតធ្លាក់ក្នុងប្រឡាយអត់ទឹករងរបួសធ្ងន់ស្រាលតែម្តង។

ហេតុការណ៍ស្រវឹងស្រាជិះម៉ូតូឌុបគ្នាដួលខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីល្ងាច ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល០២នាក់   ធ្ងន់ចំនួន  ០១នាក់ និងខូចខាត ម៉ូតូ កម្រិតស្រាល ១គ្រឿង។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ ទី១ . ឈ្មោះ ឃឹម ឌឿន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅស្រុកគិរីវង់  ខេត្តតាកែវ រងបួស ធ្ងន់  គ្មាន មួកសុវត្ថិភាព ដោយបេីកបរម៉ូតូម៉ាក VINNER X  ពណ៌ក្រហម  ពាក់ស្លាកលេខបាត់ដំបង 1AR- 09 67  ។ 



ជនរងគ្រោះទី២. ឈ្មោះ មួក សម្ផស្ស ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅរស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសត្រង់ក្បាលជង្គង់ និងរលាត់ដៃជើង (ស្រាល) គ្មានមួកសុវត្ថិភាព  ជាអ្នក រួម ដំណើរ ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ៖  ជនរងគ្រោះ បើកបរខ្វះការប្រុងប្រយ័ត្ន ក្នុងស្ថានភាពស្រវឹងជោកជាំ ។ ក្រោយពេលកើតហេតុភ្លាមៗជនរងគ្រោះខាងលើត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯម៉ូតូ ត្រូវបានធ្វើ កំណត់ ហេតុ ប្រគល់ ជូន សាច់ញាតិ យកទៅធ្វើការជួសជុល៕