About Me

header ads

បើកបរម៉ូតូ២គ្រឿងស្របទិសគ្នាក្នុងស្ថានភាពស្រវឹង លុះគេចរថយន្តដឹកអេតចាយ ដួលប្រាវរបួសធ្ងន់ស្រាល៣នាក់

ខេត្តប៉ៃលិន ៖ 

ស្រវឹងធ្លាក់ភ្នែកបើកបរម៉ូតូក្នុងល្បឿនលឿនគេចរថយន្តដឹកអេតចាយបើកបរមក ពីខាងមុខ បណ្ដាលឲ្យប៉ះគ្នាដួលប្រាវពេញទំហឹង រងរបួសធ្ងន់ស្រាល០៣នាក់ និងខូចខាតម៉ូតូ០២គ្រឿងកម្រិតស្រាល។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង០០នាទីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះទី១- ឈ្មោះ រ័ត្ន វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ (មុខរបរកសិករ) រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាក zoomer x ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FW-5995 រងរបួសស្រាល ។ ជនរងគ្រោះទី២-ឈ្មោះ ប៉ែន សារ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជាកសិករ រងរបួសធ្ងន់ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M-0673 (បើកបរក្នុងស្ថានភាពស្រវឹង ជនរងគ្រោះទី៣- អ្នករួមដំណើរ ឈ្មោះ មុត ស្រូ ភេទប្រុស អាយុ៤៣ឆ្នាំ របួសធ្ងន់ ជាទាហាន ស្នាក់នៅកងការពារព្រំដែនលេខ៥០៤ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងដោយសារតែអ្នកបើកបរទាំងពីរខាងលើ បើកបរស្របទិសគ្នាក្នុងស្ថានភាពស្រវឹង ក្នុងល្បឿនលឿនគេចរថយន្ដដឹកអេតចាយ ដែលបើកបរមកពីទិសដៅផ្ទុយគ្នា ក៏បណ្ដាលឱ្យប៉ះគ្នាឯងដួលតែម្តង។


បច្ចុប្បន្នជនរងគ្រោះ ដែលរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានគេបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិនក្នុងនោះមានម្នាក់របួសធ្ងន់ជាងគេ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបាត់ដំបង ដោយហូរឈាមចេញពីត្រចៀកមិនឈប់ រីឯវត្ថុតាងម៉ូតូ ត្រូវបានដកហូតយកទៅរក្សារទុកនៅទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់រង់ចាំសាច់ញាតិមកទទួលយកជួសជុល៕