About Me

header ads

រដ្ឋបាលខេត្តប៉ៃលិនទំនុកបំរ៉ុងទាំងស្រុងដល់សិស្សនៅឆ្ងាយដែលមកប្រឡងបាក់ឌុប ឆ្នាំ២០២២

(ប៉ៃលិន) ៖ 

បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ ម្នាក់ៗ មានការសប្បាយរីករាយ និងមានទំនុកចិត្តខ្ពស់ក្រោយចេញពីបណ្ឌលប្រឡងនាថ្ងៃដំបូងនេះ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។



ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធានស.ស.យ.ក ខេត្ត បានឲ្យដឹងថា ៖ ក្រោមការយកចិត្តទុកពីសំណាក់លោកជំទាវ បាន ស្រី មុំ អភិបាលខេត្ត ដោយបានចាត់ចែងឲ្យក្រុមការងារយុវជន ស ស យ ក រៀបចំកន្លែងស្នាក់នៅអាហារហូបចុក ជាពិសេសបានរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតប្រាក់ដល់បេក្ខជនប្រឡងចំនួន២ថ្ងៃនេះផងដែរ។


ចំណែកលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា សំរាប់សន្តិសុខល្អប្រសើរ ហើយក៍មិនមានអ្វីកើតឡើងខុសប្រក្រតីនោះដែរ។ ចំណែកកន្លែងស្នាក់នៅនិងម្ហូបអាហារផ្សេងៗ សំរាប់បេក្ខជននៅឆ្ងាយៗគឺខាងរដ្ឋបាលខេត្តនិងមន្ទីរអប់រំបានរៀបចំយ៉ាងល្អប្រសើរ សរុបមករយៈពេលពេញមួយថ្ងៃនេះការប្រឡងប្រព្រឹត្តយ៉ាងរលូនមិនមានបញ្ហាអ្វីកើតឡើងនោះទេ៕