About Me

header ads

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ ឆ្នាំ២០២២

ខេត្តប៉ៃលិន ៖ 

នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ ដែលពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ដ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋប្រមាណ៥៨២នាក់ ដែលមានទីតាំងស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។



បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលមកពីឃុំស្ទឹងកាច់ ឃុំអូរអណ្តូង ឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ បានលើកឡើងពីទុក្ខលំបាក និងសំណូមពរស្រដៀងគ្នាឱ្យដឹងថា ៖ ពួកគាត់មួយចំនួនត្រូវការឱ្យលោកជំទាវអភិបាលខេត្តជួយដោះស្រាយសម្រួលធ្វើផ្លូវលំក្នុងភូមិ ឱ្យបានស្អាតល្អ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរចេញចូលទៅមក និងដឹកជញ្ជូនកសិផលពីចំការយកទៅលក់នៅតាមស្តង់ទាន់ពេលវេលា។ ពួកគាត់មួយចំនួនទៀតក៍បានស្នើសុំឱ្យរដ្ឋបាលខេត្តជួយតភ្ជាប់ប្រព័ន្ធភ្លើងអគ្គិសនីចូលទៅក្នុងភូមិដាច់ស្រយាល ដើម្បីប្រើប្រាស់បំភ្លឺគេហដ្ឋាននាពេលយប់។ ប្រភពបន្តទៀតថា រីឯអ្នកខ្លះក៏មានបញ្ហាទំនាស់ដីធ្លី បានអះអាងថា ត្រូវបានអ្នកមានលុយមានអំណាចរំលោភបំពានលើដីធ្លីកម្មសិទ្ធស្របច្បាប់របស់ខ្លួន ក៏ត្រូវបានគេប្តឹងផ្តល់ទៅតុលាការ ដោយសំណូមពរឱ្យលោកជំទាវជួយដោះស្រាយបន្ទាន់។


ទោះបីជាយ៉ាងណាជាការឆ្លើយតបទៅនឹងបញ្ហាប្រឈម ក៍ដូចជាសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ខាងលើ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរកដំណោះស្រាយជូនភ្លាមៗ ដោយណែនាំឱ្យមន្ត្រីជំនាញមកពីតាមបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវចុះទៅដល់មូលដ្ឋាន ដើម្បីស្រង់យកទិន្នន័យជាក់លាក់ មកធ្វើការសិក្សាវាយតម្លៃ រួចធ្វើការសាងសង់ផ្លូវថ្នល់ជូនពួកគាត់ និងតភ្ជាប់ប្រព័ន្ធភ្លើងអគ្គិសនីជូនប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលផងដែរ។ ចំណែកបញ្ហារឰងរ៉ាវដីធ្លីមួយចំនួនដែលបានធ្លាក់ទៅក្នុងដៃតុលាការ លោកជំទាវ អភិបាលខេត្តក៍នឹងជម្រុញ ហើយស្នើសុំឱ្យមានការដោះស្រាយឱ្យបានឆាប់រហ័ស ដោយយុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាពជូនពួកគាត់ផងដែរ៕