កម្លាំងនគរបាលជំនាញ បានឆ្មក់ចុះបង្ក្រាបករណីគ្រឿងញៀនចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់

ខេត្តប៉ៃលិន ៖ 

កម្លាំងនគរបាលប្រឆាំងនឹងគ្រឿងញៀន បានស៊ើបអង្កេតស្រាវជ្រាវនិងឈានដល់ការឆ្មក់ចុះបង្ក្រាបជាក់ស្តែង ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលបានរក្សាទុក និងប្រើប្រាស់នូវថ្នាំញៀនខុសច្បាប់ រួមទាំងវត្តុតាងមួយចំនួនផងដែរ។ ហេតុការណ៍នគរបាលចុះបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង០៨ និង៤០នាទី ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 




ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនសង្ស័យដែលនគរបាលចាប់ឃាត់ខ្លួន ទី១- ឈ្មោះ នង ពុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ ដកបានវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកកICE) ចំនួន ០២កញ្ចប់តូច សម្ភារៈសំរាប់ជក់មួយចំនួន។ ជនសង្ស័ទី២. ឈ្មោះ វុធ មន្ថា អាយុ៣៥ឆ្នាំ វត្ថុតាងរួមមានម្សៅក្រាមសថ្លា(ម៉ាទឹកកក) ចំនួន០១កញ្ចប់ ប្រភេទWYចំនួន១២គ្រាប់ ទាំង០២នាក់ រស់នៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។  ប្រភពបញ្ជាក់ទៀតថា ក្រោយពីកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យរួមជាមួយនឹងវត្ថុតាងសម្ភារ: ជាវត្តុតាងយកទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង ការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និងអនុវត្តនិតិវិធីបន្ត៕