About Me

header ads

បើកបរម៉ូតូក្នុងល្បឿនលឿនបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូ១គ្រឿងទៀតបុកដួលរងរបួសធ្ងន់ស្រាល៣នាក់

ខេត្តប៉ៃលិន ៖ 

ម៉ូតូបុកជាមួយនឹងម៉ូតូបណ្តាលឱ្យមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ និងខូចខាតម៉ូតូកម្រិតធ្ងន់០២គ្រឿង ខណៈបើកបរម៉ូតូច្រាសទិសគ្នា រួចបត់ឆ្វេងឆ្លងផ្លូវអត់មើលមុខក្រោយ ក៍ត្រូវម៉ូតូ១គ្រឿងទៀតបុកចំពេញទំហឹងរងរបួសធ្ងន់ស្រាលតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង១៨នាទីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុច (គល់ស្ពានហង្សមាស) ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន  ប្រភពព័ត៍មានបានឱ្យដឹងថា ៖ ភាគីបង្ក មានឈ្មោះ ស្រុី សុធា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិអូរតាពុកក្រោម សង្តាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់) ដោយបើកបរម៉តូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន1A-9647 ក្នុងទិសដៅពីកេីតទៅលិច រួចបត់ឆ្លងផ្លូវទៅឆ្វេងអត់មើលមុខក្រោយ។ ចំណែកភាគីរងគ្រោះ ទី១- ឈ្មោះ ឈឹម ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរទាហ៊ាន រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសធ្ងន់) ដោយបើកបរម៉ូតូម៉ាកហុងដាឃ្លិច ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HQ-8456 ក្នុងទិសដៅពីលិច ទៅកេីតដោយល្បឿនលឿន។ទី២- អ្នករួមដំណើរ ឈ្មោះ ពៅ ភាព ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសស្រាល)។




ប្រភពបន្តទៀតថាមូលហេតុនេះ គឺបណ្ដាលមកពីកត្តាមនុស្សបេីកបរ ក្នុងល្បឿនលឿន និងអ្នកបើកបរបត់ឆ្វេងឆ្លងផ្លូវមិនគោរពផ្លូវអាទិភាពខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្បន្នភាគីបង្ក និងភាគីរងគ្រោះ ត្រូវបាន គេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ក្រោយពីវាស់វែងរួច ករណីខាងលើនេះ កម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាងទាំងសងខាង ទៅរក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី៕