About Me

header ads

ជាងរថយន្តម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើកបរម៉ូតូក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកបង្គោល ភ្លើងពេញទំហឹង ស្លាប់ភ្លាមៗ

ខេត្តប៉ៃលិន ៖ 

បុរសម្នាក់ ត្រូវគេស្គាល់ថា ជាជាងរថយន្តបានផឹកស៊ីជួបជុំមិត្តភក្តិតាំងពីថ្ងៃរហូត ដល់ពេលយប់ លុះស្រវឹងធ្លាក់ភ្នែក បើកបរម៉ូតូក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឱ្យដួលខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតុហេតុ ខណ:ម៉ូតូទទួលរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍ជាងរថយន្តម្នាក់ ស្រវឹងស្រាជោកជាំបើកបរម៉ូតូជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹ ងស្លាប់ភ្លាមៗនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវបំបែកជាបួនផ្សារអូរច្រាលើ តាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះមាន ឈ្មោះ ស៊ឹង ស្រស់ ភេទប្រុស អាយុ៤១ឆ្នាំ ជាជាងឡាន រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាក ហុងដាឃ្លីក (Honda Click) ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង1AA-3686 (ខូចខាតធ្ងន់)ក្នុងទិសដៅពីកើតទៅលិច។ ប្រភពបន្តទៀតថា សមត្តកិច្ចជំនាញក្រុងប៉ៃលិន បានសន្និដ្ឋានតាមការបញ្ជាក់ពីក្រុមគ្រួសារសព និងបងប្អូន ព្រមទាំងមិត្តភក្តិ ខណ:ពួកគេបានបញ្ជាក់ថា ជនរងគ្រោះបានផឹកស៊ីតាំងពីថ្ងៃមកម្ល៉េះ លុះដល់ពេលស្រវឹងធ្លាក់ភ្នែក ក៏រឹងចចេសបើកបរម៉ូតូដើម្បីត្រឡប់ទៅផ្ទះវិញ ក៏ជួប នឹងបញ្ហាគ្រោះថ្នាក់បែបនេះតែម្តង។ សំណាងហើយ ដែលអត់មានអ្នកធ្វើដំណើរតាមដងផ្លូវជាមួយ កុំអី អាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀតៀងដែរ។ ក្រោយពីនគរបាលចរាចរជើងគោក ក្រុងប៉ៃលិន បានពិនិត្យរួច ឃើញថាករណីនេះ បណ្តាលមកពីជនរងគ្រោះបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងហើយល្បឿនលឿន បណ្ដាលឱ្យជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង ក៏រងរបួសធ្ងន់ស្លាប់នៅកន្លែងកើតហេតុតែម្ដង៕