About Me

header ads

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្ក្រាបជាក់ស្តែងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ០២នាក់

ខេត្តប៉ៃលិន ៖ 

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្ក្រាបជាក់ស្តែងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ០២នាក់។ ហេតុការណ៍ចុះបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចចំការស្វាយចន្ទី ស្ថិតនៅភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ខាងលើ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច។


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនសង្ស័យ០២នាក់ខាងក្រោម ៖

ទី១- ឈ្មោះ សាយ រ៉ង ហៅតូច ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលក្រៅ ខេត្តប៉ៃលិន(តេស្តទឹកនោមវិជ្ជមាន។ ទី២- ឈ្មោះ សុខ សារិត ហៅប៉ោង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ អូតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តេស្តទឹកនោមវិជ្ជមាន។ ចំណែកវត្ថុតាង និងសម្ភារៈដែលដកហូតសរុបរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច ម៉ូតូចំនួន០១ក្រឿង។ ករណីខាងលើ ការិយាល័យប្រឆាំងគ្រឿងញៀនបាននាំខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿង អនុវត្តតាមនិតិវិធីច្បាប់៕