About Me

header ads

នគរបាលចាប់ស្ត្រីមេផ្ទះអត់ការងារធ្វើនាំគ្នាលេងល្បែងស៊ីសងយកទៅអប់រំផាកពិន័យ រួចឱ្យត្រឡប់ទៅផ្ទះវិញ

ខេត្តប៉ៃលិន ៖ 

នៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០២២ នគរបាលអធិការដ្ឋានស្រុកសាលាក្រៅ បានដឹកនាំកម្លាំងប៉ុស្ដិ៍ សហការណ៍ជាមួយកម្លាំងប្រជាការពារភូមិ ចុះធ្វើវិធានការរដ្ឋបាល អប់រំណែនាំប្រជាពលរដ្ឋនៅក្នុងឃុំសាលាក្រៅ ដែលលេងល្បែងស៊ីសង ខុសច្បាប់(លេងបៀរ) នៅចំំណុចជិតអូរ ស្ថិតក្នុងភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មកធ្វើការអប់រំណែនាំនៅស្នាក់ការប៉ុស្តិ៍រដ្ឋបាល មានឈ្មោះដូចខាងក្រោម៖ 

១- ឈ្មោះ អ៊ុន ផាត ភេទស្រី អាយុ ៣៨ឆ្នាំ  រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

២- ឈ្មោះ អ៊ុន មាស ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

៣- ឈ្មោះ នួន ញ៉ាញ់ ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

៤- ឈ្មោះ សៀវ យុគ ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិ អូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ 

ខេត្តប៉ៃលិន។

៥- ឈ្មោះ ដួង ចាន់ ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


វត្ថុតាង ដកហូតរួមមាន៖ បៀចំនួន០២ហ៊ូ កំរាលសំរាប់លេង ចំនួន០១កំរាល និងកន្ទេលចំនួន០១ បច្ចុប្បន្ន៖ ក្រោយពីបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារាងចាល ហើយឲ្យត្រឡប់ទៅផ្ទះវិញ៕