About Me

header ads

នគរបាលឆ្មក់ចុះឃាត់ខ្លួនជនសង្ស័យជាប្តីប្រពន្ធ ករណីជួញដួរគ្រឿង

ខេត្តប៉ៃលិន ៖ 

កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានឆ្មក់ចុះបង្រ្កាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង១កន្លែង ឃាត់ខ្លួនបុរសស្រ្តី (២នាក់ប្តីប្រពន្ធ) ខណ:រកឃើញប្តីវិជ្ជមាន រីឯប្រពន្ធអវិជ្ជមាន ហើយត្រូវនគរ បាលឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំរកមេឈ្មួញ ដ៏ធំជាងគេ ដែលកំពុងជួញដូរគ្រឿងញៀនចូល មកក្នុងខេត្តប៉ៃលិន។ ហេតុការណ៍ចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀននេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនសង្ស័យទី១. ឈ្មោះ គង់ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ ជាជា ងសំណង់ លទ្ធផលតេស្តទឹកនោមវិជ្ជមាន។ ជនសង្ស័យទី២. ឈ្មោះ ម៉េង ធាលីដា ភេទស្រី អាយុ២៣ឆ្នាំ (ត្រូវជាប្រពន្ធ) ជាមេផ្ទះ ទាំង២នាក់ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លទ្ធផលតេស្តទឹកនោមអវិជ្ជមាន។ ប្រភពបន្តទៀតថា វត្ថុតាងចាប់យកមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន០១កញ្ចប់តូច ទំងន់ថ្នាំសុទ្ធ០,៤៩ក្រាម។ ម៉ូតូ០១គ្រឿង ម៉ាកយ៉ាម៉ាហា (M.SLAZ) ស៊េរីឆ្នាំ២០១៦ ពណ៌ប្រផេះពាក់ស្លាកលេខ បាត់ដំបង១y-១៨៥៤។ ទូរស័ព្ទដៃ០១គ្រឿងម៉ាកអូប៉ូ(oppo)ពណ៌ទឹកប្រាក់។ លុះដល់វេលាម៉ោង០២ និង០០នាទីរសៀលថ្ងៃខែឆ្នាំដដែល កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន បន្តនីតិវិធី ចុះទៅដល់ទីតាំងផ្ទះជនសង្ស័យទាំងពីរខាងលើ ស្ថិតនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជាលទ្ធផលក្រោយពីការចុះឆែកឆេរ មិនបានរកឃើញវត្ថុតាងអ្វីបន្ថែមទៀតនោះទេ។បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យប្រុសស្រី ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕