ស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿន លុះចាប់ហ្វ្រាំងមុខដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តប៉ៃលិន ៖ 

កាលពីវេលាម៉ោង៦ និង ៤០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ករណី (ជិះម៉ូតូដួលខ្លួនឯង) ស្ថិតក្នុងភូមិ ភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បណ្ដាលឱ្យមនុស្សស្លាប់ ម្នាក់ និងខូចខាតម៉ូតូ០១គ្រឿងស្រាល។ ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ៖ជនរងគ្រោះមានឈ្មោះ ស្រី ចាន់រិទ្ធី ភេទ ប្រុស អាយុ២៣ឆ្នាំ (មុខរបរជាទាហាននៅបន្ទាយ៥០៤) មានទីកន្លែងកំណើតនៅខេត្តតាកែវ (បានស្លាប់ភ្លាមៗនៅនឹងកន្លែង)។





ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មូលហេតុនៃការគ្រោះថ្នាក់នេះ មកពីកត្តាមនុស្សបើក បរម៉ូតូធ្វេសប្រហែស ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក្នុងស្ថានភាពស្រវឹងមិនពាក់មួកសុវត្តភាព ។ រីឯកត្តាយានយន្ត: មិនបើកភ្លើងបំភ្លឺផ្លូវពេលយប់។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ជូនលោកមេបញ្ជាការកងការពារព្រំដែនគោកលេខ៥០៤ យកទៅធ្វើបុណ្យតាមប្រពៃណី៕