About Me

header ads

សត្វគោ១ក្បាលដើរឆ្លងផ្លូវពេលយប់ ត្រូវបុរស២នាក់បើកបរម៉ូតូក្នុងល្បឿនលឿនបុកចំពេញទំហឹងស្លាប់ទាំងមនុស្សនិងសត្វគោ

ខេត្តប៉ៃលិន ៖ 

បុរស២នាក់ បានស្លាប់ភ្លាមនៅនឹងកន្លែងត្រូវសាច់ញាតិដឹកយកទៅធ្វើបុណ្យតា មប្រពៃណី។ រីឯសត្វគោ១ក្បាលក៏ដឹកស្លាប់នៅលើផ្លូវជាតិដែរ ខណ:ជនរងគ្រោះ បើកបរម៉ូតូក្នុងល្បឿ នលឿន ចេញពីប៉ៃលិនទៅភូមិផ្សារព្រំ ក្នុងទិសដៅពីកើតទៅលិច លុះសត្វគោដើរឆ្លងផ្លូវ មើលមិនទាន់ ក៏បុកចំពេញទំហឹង បណ្តាលឱ្យស្លាប់តែម្តង។ ហេតុការណ៍បុរស២នាក់ បើកបរម៉ូតូបុកសត្វគោ ដើរឆ្លងផ្លូវពេលយប់ស្លាប់ទាំងមនុស្សនិងគោនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅបណ្តោ យផ្លូវជាតិលេខ៥៧ ត្រង់ចំណុចក្បែរអាហារដ្ឋានលាភ ហេង ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះទី១. មាន ឈ្មោះ ទូច សុគា ភេទប្រុស អាយុ៣៣ឆ្នាំ (ស្លាប់នៅនឹងកន្លែង) រស់នៅក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ 2017 ពាក់ស្លាកលេខប៉ៃលិន 1C-8789 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទី២. ឈ្មោះ សូត សុគា ភេទប្រុស អាយុ២៧ឆ្នាំ (ស្លាប់នៅនឹងកន្លែង) មានស្រុកកំណើ ត រស់នៅក្នុងភូមិផ្ទះព្រៃ សង្កាត់ចំការចេកខាងត្បូង ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ 



ពាក់ព័ន្ធនឹងបញ្ហានេះ នគរបាលកំពុងធ្វើការស្រាវជ្រាវរកម្ចាស់គោ ដើម្បីមកដោះស្រាយតាមផ្លូវ ច្បាប់ ខណ:ចិញ្ចឹមសត្វគោបណ្តែតបណ្តោយឱ្យដើរចេញពីក្នុងក្រោលទាំងកណ្តាលយប់មិនព្រមដាក់ក្នុងទុ្រងឱ្យបានត្រឹមត្រូវ។ ចំណែកសព ត្រូវបានយកទៅរក្សាទុកនៅវត្តព្រហ្មគិរីមរកត ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ សូមបញ្ជាក់ថា ខណ:ពេលកំពុងតែមានករណីមនុស្សបុកសត្វគោស្លាប់ ស្រាប់តែមានរថយន្ត២គ្រឿង បានបង្កគ្រោះថ្នាក់ចរាចរបុកគ្នានៅក្បែរនោះផងដែរ តែមិនបណ្តាលឱ្យមាននរណាម្នាក់រងរបួស នោះឡើយ៕