About Me

header ads

ចេញពីគុកមិនទាន់បានប៉ុន្មានផងលួចទូរស័ព្ទដៃគេ ត្រូវនគរបាលចាប់បញ្ជូនចូលគុកវិញ

ខេត្តប៉ៃលិន ៖ 

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់បរយ៉ាខា បានទទួលពាក្យបណ្តឹងករណីលួច០១ករណី នៅចំណុចរោងចក្រទឹកកកយីហោ ៣៣៣ ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។  ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ មួង វណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអ្នកបើកបររថយន្តឱ្យក្រុមហ៊ុនរោងចក្រទឹកកកយីហោ៣៣៣ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបាត់ទូរស័ព្ទដៃ០១គ្រឿង ម៉ាកវីវ៉ូ វាយ២១ ពណ៌ទឹកប៊ិកខ្ចី។ 


ប្រភពបន្តថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៣ និង០០នាទីរសៀល ជនរងគ្រោះបានបើករថយន្តដឹកទឹកកកចូលរោងចក្រទឹកកក ដោយបានទុកទូរស័ព្ទដៃក្នុងកាប៊ីនរថយន្ត រួចឡើងទៅកន្លែងដាក់ទឹកក ក ដើម្បីលើកទឹកកកដាក់រថយន្ត រួចហើយបម្រុងចេញមកវិញក៏បាត់ទូរស័ព្ទ។ បន្ទាប់មកក៏ប្រាប់ទៅម្ចា ស់រោងចក្រទឹកកក ឱ្យឆែកមើលកាំមេរ៉ាសុវត្ថិភាព ដើម្បីកំណត់មុខសញ្ញា។ ក្រោយពីទទួលពាក្យបណ្តឹងរួច កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខា សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ ចុះស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវបំបែកជាបី ស្ថិតក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកជនសង្ស័យឈ្មោះ សោ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន)។        

ក្រោយពីការសាកសួរជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាកវីវ៉ូវ៉ាយ២១ ពណ៌ទឹកប៊ិក នៅចំណុចរោងចក្រទឹកកក ពិតប្រាកដមែន និងបានឆ្លើយសារភាពទៀតថា ធ្លាប់បានលួចទូរស័ព្ទដៃម៉ាកអូប៉ូ០១គ្រឿងទៀត កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅចំ ណុចផ្ទះជនរងគ្រោះឈ្មោះ ឃិន ផារី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិអូរស្ងួត សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងធ្លាប់លួចប្រាក់ឪពុកបង្កើតជាច្រើនលើកច្រើនសារ ចុងក្រោយចំនួន៦០០,០០០ម៉ឺនរៀល។ សូមបញ្ជាក់ថា ជនសង្ស័យខាងលើ ជាមុខសញ្ញា ទើបចេញពីពន្ធនាគារខេត្តប៉ៃលិន ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។ ករណីខាងលើនេះ ជនសង្ស័យ ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត៕