About Me

header ads

ជាប់ពន្ធនាគារ១០ខែ លុះចេញមកវិញបន្តប្រើប្រាស់គ្រឿងញៀន និងមានសម្ភារ:កាច់សោក.ម៉ូតូ

ខេត្តប៉ៃលិន ៖ 

ក្រោយពីកម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការរដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ល្បាតចល័តក្នុងភូមិសាស្ត្រក្រុងប៉ៃលិន ស្រាប់តែឃើញជនសង្ស័យម្នាក់ ដែលទើបចេញពីពន្ធនាគារថ្មីៗ ក៏បានសួរនាំ និងឱ្យទាញយកសម្ភារៈក្នុងហោប៉ៅខោចេញមក ស្រាប់តែឃើញមានដែកខ្វែង (សម្រាប់កាច់ក.សោម៉ូតូ) និងដែកលួសសម្រាប់ឆ្កឹះសោក. រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ជក់គ្រឿងញៀនមួយចំនួន ក៏ធ្វើការឃាត់ខ្លួន ខណ:រូបគេធ្លាប់លួចទ្រព្យសម្បត្តិអ្នកដទៃ ត្រូវម្ចាស់ប្តឹងដាក់គុក១០ខែ បែរជាមិនរាងចាល មកធ្វើសកម្មភាពបែបនេះទៀតត្រូវនគរបាលចាត់ដាក់គុកជាលើកទី២។ 


ហេតុការណ៍មន្រ្តីនគរបាលចុះល្បាតចាប់ឃាត់ខ្លួនជនសង្ស័យ ទើបចេញពីពន្ធនាគារមានឧបករណ៍កាច់សោក.ម៉ូតូ និងបន្តប្រើប្រាស់គ្រឿងញៀនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤៤នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវកែងមន្ទីរបក្សប្រជាជនខេត្តប៉ៃលិន ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ប៉យ ពិសិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ទើបតែចេញពីពន្ធនាគារ ដោយជាប់ពន្ធនាគារខេត្តប៉ៃលិន អស់រយៈពេល១០ខែ ក្នុងករណីលួចទ្រព្យសម្បត្តិអ្នកដទៃ)។ ប្រភពបន្តទៀតថា ក្រោយពីធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលឃើញថា ជនសង្ស័យខាង លើមានផ្ទុកសារធាតុញៀនប្រាកដមែន។ ចំណែកវត្ថុតាងដែលដកហូតរួមមាន ដែកខ្វែង (សម្រាប់កាច់ក. សោម៉ូតូ) ដែកលួសសម្រាប់ឆ្កឹះសោម៉ូតូ និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនផងដែរ។ ពាក់ព័ន្ធនឹង បញ្ហានេះ ករណីខាងលើ នគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការឱ្យអនុវត្តតាមនីតិវិធី៕