About Me

header ads

កម្លាំងនគរបាលឆ្មក់បង្ក្រាបករណីគ្រឿងញៀន៣គោលដៅឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់

ខេត្តប៉ៃលិន ៖ 

កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងវេនប្រចាំបញ្ជា ឆ្មក់ចុះស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបជាក់ស្ដែង ក្នុងករណីជួញដូរ,រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ចំនួន០៣គោលដៅ ចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាច្រើននាក់។  


ហេតុការណ៍ចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដោយគោលដៅទី០១. នៅចំណុចចំការស្វាយ ផ្លូវចូលទៅទឹកធ្លាក់ភ្នំខៀវ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៀក គឹមសុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន) ដកហូតវត្ថុតាង  ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកICE) ចំនួន០៤កញ្ចប់ ទម្ងន់០,៧២ក្រាមសាច់ថ្នាំសុទ្ធ។ គោលដៅទី០២. នៅចំណុចផ្លូវបំបែកជាបីចូលភូមិពេជ្រគិរី ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ឃាត់ខ្លួនសង្ស័យ០២នាក់ ទី១- ឈ្មោះ ញ៉ែម មង្គល ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន)។ ទី២- ឈ្មោះ ខន សុនី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន(មានផ្ទុកសារធាតុញៀន)។ តាមចម្លើយជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពបឋមថា ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ចន្នី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ គោលដៅទី០៣. នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០៣នាក់,ស្រី០២នាក់ ទី១- ឈ្មោះ ណុប ផា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។ ទី២-ឈ្មោះ ឡុង ចន្នី ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយដកហូតវត្ថុតាងរួមមាន៖ ថង់ប្លាស្ទីចសម្រាប់វេចខ្ចប់គ្រឿងញៀន០១ដុំ។ ទូរស័ព្ទដៃ០៥គ្រឿង។ បំពង់សម្រាប់ជក់គ្រឿងញៀន១៩ដើម ទី៣. ឈ្មោះ ទុយ តុន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (មានផ្ទុកសារធាតុញៀន) ដកហូតតម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកICE)០១កញ្ចប់ទម្ងន់០,០៧ក្រាមសាច់ថ្នាំសុទ្ធ និងថ្នាំញៀនប្រភេទWYពណ៌ក្រហម០២គ្រាប់កន្លះ ទម្ងន់០,២៣ក្រាមសាច់ថ្នាំសុទ្ធ។ ប្រភពប ញ្ជាក់ថា ជនសង្ស័យខាងលើ សរុបទាំងអស់ចំនួន០៦នាក់,ស្រី០២នាក់ ដោយដកហូត វត្ថុតាង ៖ ថ្នាំញៀនប្រភេទម៉ាទឹកកក០៥កញ្ចប់ ទម្ងន់០,៧៩ក្រាម សាច់ថ្នាំសុទ្ធ។ ថ្នាំញៀនប្រភេទWYពណ៌ក្រហមចំនួន០២គ្រាប់កន្លះ ទម្ងន់០,២៣ក្រាម សាច់ថ្នាំសុទ្ធ ទូរស័ព្ទដៃចំនួន០៥គ្រឿង ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនចំនួន០១ដុំតូច បំពង់កែវសម្រាប់ជក់ថ្នាំញៀនចំនួន១៩ ដែកកេស០២ដើម។




ពាក់ព័ន្ធទៅនឹងបញ្ហានេះ ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវនគរបាលនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី៕