About Me

header ads

អាជ្ញាធរខេត្តប៉ៃលិន និងខេត្តបាត់ដំបង ចុះកំណត់ព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តទាំងពីរ

ខេត្តប៉ៃលិន ៖ 

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញ បានជួបជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដើម្បីកំណត់ទីតាំងចំនុចព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តទាំងពីរ ខណ:ភូមិមួយចំនួននៅជាឧបសម្ព័ន្ធអស់រយ:ពេលជាយូរឆ្នាំម កហើយ ទើបពេលនេះ មានការដោះស្រាយបញ្ចប់នូវបញ្ហា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ៖ ខេត្តប៉ៃលិន មានព្រំប្រទល់ជាប់នឹងស្រុកចំនួន៣ នៃខេត្តបាត់ដំបង គឺជាប់នឹងស្រុកកំរៀង ស្រុកបវេល និងស្រុករតនមណ្ឌល ហើយភូមិភ្នំដំបង ជាភូមិឧបសម្ព័ន្ធ ដែលមានភាពមិន ច្បាស់លាស់ ធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការរស់នៅ។ 



ប្រភពព័ត៌មានបានឱ្យដឹងថា ព្រំប្រទល់ចំណុចភ្នំដំបង និងអូរស្លេវ ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជាកន្លែងមានការប្រទាញប្រទង់យ៉ាងខ្លាំង រវាងអាជ្ញាធរខេត្តប៉ៃលិន និងខេត្តបាត់ដំបង ខណ:ការដោះស្រាយកំណត់ព្រំប្រទល់រវាងខេត្តទាំងពីរនេះ អូសបន្លាយអស់រយ:ពេលជាច្រើនឆ្នាំ ដោយប្រជាពលរដ្ឋរស់នៅលើទឹកដីខាងលើ ស្ថិតនៅក្រោមការគ្រប់គ្រងផ្នែករដ្ឋបាលរបស់អាជ្ញាធរខេត្តប៉ៃលិន តែទឹកដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្តបាត់ដំបង។ តែរហូត មកដល់ពេលនេះ មានការបែងចែកព្រំប្រទល់ច្បាស់លាស់ហើយ ដោយយកអូរធ្វើជាព្រំប្រទល់រវាងខេត្ត ទាំងពីរ តែត្រង់កន្លែងណា ដែលគ្មានអូរគឺអាជ្ញាធរខេត្តទាំងពីរនឹងចុះវាស់វែងដាក់បង្គោលព្រំដែនតែម្តង។ 



ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ មានការសប្បាយរីករាយយ៉ាងខ្លាំង ក្រោយពេលទទួលបានការដោះស្រាយពីអាជ្ញាធរខេត្តទាំងពីរ ក្រោមការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពួកគាត់ក៏សូមថ្លែងអំណរគុណដល់សម្តេតេជោ និងសម្តេច ក៏ដូចជាលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានសម្របសម្រួលឱ្យពួកគាត់មានអាចរស់នៅលើដីខាង លើមានប្លង់ស្របច្បាប់ត្រឹមត្រូវទៅថ្ងៃខាងមុខ ដោយមិនមានការប្រទាញប្រទង់គ្នាដូចកាលពីមុននោះ ទេ។ ពួកគាត់ក៏សូមជូនពរដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ឱ្យមានសុខ ភាពល្អ កម្លាំងមាំមួនជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាទូទាំង ប្រទេសកម្ពុជាផងដែរ៕