About Me

header ads

នគរបាលឆ្មក់បង្រ្កាបបានករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់០៣គោលដៅ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់

ខេត្តប៉ៃលិន ៖ 

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានឆ្មក់ចុះបង្ក្រាបជាក់ស្តែងក្នុងករណីជួញដូរ, រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០៣គោលដៅ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៤នាក់ ដែលហេតុការណ៍នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 



ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យគ្រឿងញៀនដែលនគរបាលចាប់ឃាត់ខ្លួន ទី១- ឈ្មោះ នូ ជំនោ (ហៅណាន់) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ទី២- ឈ្មោះ រ៉ម រីដូ (ហៅដាវ) ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ(វិជ្ជមាន)។ ទី៣-ឈ្មោះ សុ ដាវឌី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នទាំង២នាក់ រស់នៅបន្ទប់ជួលភូមិក្បាលស្ពាន ឃុំអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៤- ឈ្មោះ ដុង តុលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិដូង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ 





ប្រភពពន្តទៀតថា វត្ថុតាងគ្រឿងញៀនដែលចាប់យកបានសរុបរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក (ICE) ចំនួន៤៩កញ្ចប់ ទម្ងន់ ២៩,១៧ក្រាម ថ្នាំសុទ្ធ។ ប្រភេទអក្សរWYចំនួន០៦កញ្ចប់ ស្មើនឹងចំនួន២៣៨ក្រាម ទម្ងន់២២,០៩ក្រាមថ្នាំសុទ្ធ។ ក្នុងនោះសម្ភារៈនិងមធ្យោបាយ ដែលចាប់យកសរុបរួម ៖ម៉ូតូចំនួន០២គ្រឿង ជញ្ជីងចំនួន០១គ្រឿង ទូរស័ព្ទចំនួន០១គ្រឿង អំពូលទែម៉ូម៉ែតចំនួន ០១ ដែកកេះចំនួន០១។ បច្ចុប្បន្ន ករណីខាងលើនេះ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង និងសម្ភារៈដកហូតមកកាន់ការិ យាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕