About Me

header ads

អាជ្ញាធរក្រុងប៉ៃលិន ចុះរៀបចំសណ្តាប់ធ្នាប់

ខេត្តប៉ៃលិន ៖ 

នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមការការទប់ស្កាត់ការបន្តលក់ដូរទំនិញ ឬឥវ៉ាន់ កាន់តែចូលកៀកជាប់នឹងដងផ្លូវជាតិលេខ៥៧ រដ្ឋបាលក្រុងប៉ៃលិន បានដឹកនាំក្រុមការងារ ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសាធារណ: ដោយអប់រំឱ្យប្រជាពលរដ្ឋទាំងអស់ បង្ខិតតូបឬរោងលក់ដូរ ចូលទៅខាងក្នុងប្រវែង៣ម៉ែត្រ។ នៅក្នុងការចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណ:នេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ៖ ការដឹកនាំក្រុមការងាររៀបចំសណ្តាប់ធ្នាប់នេះ គឺធ្វើយ៉ាងណាឱ្យ ប្រជាបលរដ្ឋដែលបំពានចិញ្ចើមផ្លូវលក់លយចូលមកកាន់តែកៀកនឹងផ្លូវជាតិលេខ៥៧នេះ ឱ្យបន្ថយតូប ឬរោងរបស់ខ្លួនចូលទៅក្នុងឆ្ងាយពីផ្លូវបន្តិច ដើម្បីរក្សាសោភ័ណភាពទីក្រុងស្អាត ងាយស្រួលក្នុងការទា ក់ទងភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ។ 



លោកបន្តទៀតថា ជំហានដំបូងនេះ មិនមានការផាកពិន័យដល់ពួកគាត់នោះទេ គ្រាន់តែក្នុង១អាទិត្យ ម្តងក្រុមការងារក្រុងនឹងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណ: ទាំងផ្លូវជាតិលេខ៥៧ និងតាមដង ផ្លូវលំក៏ដោយ ព្រោះជាចិញ្ចើមផ្លូវ ទុកឱ្យប្រជាពលរដ្ឋដើរហាត់ប្រាណនាពេលព្រឹក ឬល្ងាច ឱ្យមាន សុវត្ថិភាពផងដែរ។ ម្យ៉ាងវិញទៀត ការលក់ដូរកាន់តែខិតជិតផ្លូវបែបនេះ មិនល្អនោះទេ បើសិនជាមាន ករណីរថយន្តជ្រុលចង្កូតទៅបុកប៉ះនាំឱ្យមានការខូចខាតទ្រព្យសម្បត្តិឬបាត់បង់អាយុជីវិតជាយថាហេតុ ថែមទៀតផង។ 


លោកក៏សំណូមពរឱ្យប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន មានការយោគយល់ ដោយត្រូវនាំគ្នាបង្ខិត តូបរបស់ខ្លួនចូលទៅខាងក្នុងបន្តិច ហើយការធ្វើបែបនេះ ជាការជួយដល់សម្រស់ទីក្រុងប៉ៃលិន ឱ្យកាន់ តែមានភាពស្រស់ស្អាត ហើយមានរបៀបរៀបរយល្អ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន ឬបង្កភាពអនាធិបតេយ្យតាមដងផ្លូវនោះឡើយ។ ទោះបីជាយ៉ាងណា នៅព្រឹកថ្ងៃដដេលនេះ គេឃើញប្រជាពលរដ្ឋចាប់ផ្តើមរុះរើបង្ខិតតូបរបស់ខ្លួនចូលទៅខាងក្នុងបន្តិចហើយ ក៏មានការចូលរួមតាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹក នាំក្រុងប៉ៃលិន ដោយពិនិត្យមើលទៅឃើញផ្លូវក្នុងក្រុងប៉ៃលិនកាន់តែធំទូលាយ មិនមានភាពចង្អៀតដូច កាលពីមិនទាន់ចុះរៀបចំសណ្តាប់ធ្នាប់នោះឡើយ។ សូមបញ្ជាក់ថា ៖ រដ្ឋបាលក្រុងប៉ៃលិន ក៏បានព្រមានដែរថា បើសិនជាប្រជាពលរដ្ឋមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរទេ នឹងមានការផាកពិន័យ ឬអនុវត្តតាមផ្លូវច្បាប់ចំពោះអ្នកដែលបន្តលក់ ដូរនៅក្បែរផ្លូវជាតិថែមទៀតផង៕