About Me

header ads

ប្រជាពលរដ្ឋដើរទៅមើលចំការ ប្រទះឃើញគ្រាប់មីនសេសសល់ពីសម័យសង្គ្រាម ព្រលឹងចុងសក់

ខេត្តប៉ៃលិន ៖ 

ក្រោយពីកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលស្ទឹងកាច់ បានទទួលសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ០១គ្រាប់  (ប្រភេទគ្រាប់ មីនស្គរ)  ខណៈពួកគាត់ដើរទៅមើលចម្ការ ធ្វើឱ្យម្នាក់ៗព្រលឹងចុងសក់ ទើបនគរបាលក៍បានចុះទៅពិនិត្យមើលបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។




ហេតុការណ៍ប្រទះឃើញគ្រាប់មីនសេសសល់ពីសម័យសង្គ្រាមនេះ បានកើតឡើងកាលពីវេលាម៉ោង០៣ និង០០នាទីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២២ ស្ថិតនៅចំណុចមាត់អូរព្រំដែនទល់មុខ អាហារដ្ឋានបរដឺ ក្នុងភូមិផ្សារព្រំជើង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា នៅរសៀលថ្ងៃដដែល មានប្រជាពល រដ្ឋម្នាក់ រស់នៅក្នុងភូមិខាងលើ បានដើរទៅមើលចំការរបស់ខ្លួននៅក្បែរច្រកព្រំដែន លុះឈានជើងចេញពីផ្លូវបានតែបន្តិចក៏ប្រទះឃើញគ្រាប់មីនស្គរ ដែលសេសសល់ពីសម័យសង្គ្រាមផុសឡើង ដោយសារតែភ្លៀងធ្លាក់ខ្លាំងរាល់ថ្ងៃ ហូរដីផ្នែកខាងលើទៅអស់។ គ្រាន់តែឃើញភ្លាមក៍ញ័រជើង ព្រលឹងចុងសក់ ដើរចេញសន្សឹមៗទៅរកផ្លូវ រួចក៏ប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចឱ្យចុះទៅត្រួតពិនិត្យ និងឆ្កឹះយកចេញផងដែរ។ ប្រភពបញ្ជាក់ថា ៖ គ្រាប់មីនស្គរ ដែលមិនទាន់ផ្ទុះខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលបានទំនាក់ទំនងទៅខាងអង្គភាព ស៊ីម៉ាក់ (CMAC) ដើម្បីយកទៅរក្សាទុកកំទេចចោលនៅពេលក្រោយ៕