About Me

header ads

សមត្ថកិច្ចនគរបាលស្នងការខេត្ត ចាប់ឃាត់ខ្លួនក្មេងទំនើង ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូចំនួន០៤នាក់

ខេត្តប៉ៃលិន ៖ 

ក្រោយពីសង្កេតឃើញក្មេងទំនើង១ក្រុម បាននាំគ្នា ពពាក់ពពូននាំគ្នាកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ រួចបើកបររោរិ៍លាន់ឮសម្លេងកងរំពងពេញភូមិ និងតាមដងផ្លូវជាតិ ផ្លូវលំ ជាការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមដងផ្លូវសាធារណ: និងអ្នករស់នៅក្នុងភូមិ ទើបរហូតមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ មន្រ្តីនគរបាលស្នងការខេត្តប៉ៃលិន បានចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ យកទៅអប់រំណែនាំ ព្រមទាំងហៅឪពុកម្តាយឱ្យធ្វើកិច្ចសន្យារាងចាលផងដែរ។ 



ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ៖ ក្មេងស្ទាវទាំងនោះ មិនសូវបាននាំគ្នាចូលរៀនសូត្រ ដូចសិស្សដទៃនោះទេ ពោលគឺនាំគ្នាយកម៉ូតូដែលឪពុកម្តាយខិតខំប្រឹងប្រែងរកថវិកាទាំងត្រដាប ត្រដួស សន្សំទិញម៉ូតូ ដើម្បីឱ្យជិះទៅរៀនសូត្រ ដើម្បីអនាគតខ្លួនឯង។ តែបែរជានាំគ្នា យកម៉ូតូដ៏ថ្មីទាំងនោះទៅមួលខ្ចៅ ដោះបំពង់ស៊ីម៉ាំងដើមចេញ រួចដាក់បំពង់ស៊ីម៉ាំងដែលពួកគេបានច្នៃរួច បង្កជាសម្លេងលាន់ខ្លាំងៗ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណ:ថែមទៀតផង។ ប្រភពបន្តទៀតថា  មន្រ្តីនគរបាលបានធ្វើការរឹតបន្តឹង ដោយណែនាំឪពុកម្តាយឱ្យបន្តអប់រំកូន របស់ខ្លួនក្នុងកិច្ចសន្យា បើសិនជាក្មេងទំនើងទាំងនោះ នៅតែបន្តនាំគ្នាកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេសទៀត ពោលគឺមិនអោយប្រព្រឹត្តខុសជាលើទី០២ឡើយ ហើយបើសិនជាឃើញមានឈ្មោះពួកគេម្តងទៀត នឹងរៀចំចាត់ការតាមនីតិវិធីច្បាប់។ 


ចំណែកឪពុកម្តាយក្មេងទំនើងទាំងអស់ខាងលើ ក៏បានសុំទោសដល់មន្រ្តីនគរបាល និងសាធារណ:ជនជំនួសកូនៗ របស់ខ្លួន ដែលបានបណ្តែតបណ្តោយឱ្យពួកគេ បង្កភាពគ្មានសណ្តាប់ធ្នាប់ និងជាគំរូមិនល្អដល់ក្មេងដទៃទៀត ដោយសន្យាណែនាំឱ្យពួកគេក្លាយទៅជាមនុស្សល្អក្នុងសង្គមផងដែរ ៕