About Me

header ads

តម្លៃទីផ្សារផ្លែមៀនប៉ៃលិន ហៅតាង៉ែន ឡើងខ្ពស់ជាងមុន នារដូវបុណ្យភ្ជុំ ធ្វើឱ្យកសិករសប្បាយរីករាយក្នុងការប្រមូលផល

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ គេសង្កេតឃើញ ប្រជាពល រដ្ឋរស់នៅក្នុងក្រុងប៉ៃលិនមួយចំនួន មានការសប្បាយរីករាយ ខណ:រដូវភ្ជុំបិណ្ឌឆ្នាំនេះ តម្លៃទីផ្សារផ្លែមៀ នប៉ៃលិន ហៅតាង៉ែន បានឡើងខ្ពស់ជាងមុន ធ្វើឱ្យពួកគាត់ម្នាក់ៗ សប្បាយរីករាយ ញញឹមបិទមាត់មិន ជិត ក្នងការប្រមូលផលលក់ឱ្យឈ្មួញនោះឡើយ។ បន្ទាប់ពីតម្លៃទីផ្សារដំណាំមួយនេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យអ្នកខ្លះបោះបង់ចោល លែងថែទាំ ស្រោចទឹកដើមឈើនេះ ហើយក៏មានអ្នកខ្លះកាប់ចោល ងាកបែរទៅដាំ ដំណាំពោតក្រហម និងដំឡូងមីជំនួសវិញ។ 




បើតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ ឈ្មោះ សោភ័ណ្ឌ អាយុ៤៩ឆ្នាំ ប្តី ឈ្មោះ អ៊ុន រស់នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ គាត់បានដាំ ដំណាំមៀ នប៉ៃលិន ហៅតាង៉ែន ជាង២០០ដើម នៅលើដីចម្ការរបស់ខ្លួន អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ក៏បា នទទួលផលលក់ហូរហែជារៀងរាល់ឆ្នាំ។ គាត់បន្តទៀតថា ប៉ុន្តែមួយរយ:ពេលចុងក្រោយ តម្លៃទីផ្សារមៀនប៉ៃលិន ហាក់ដូចជាមានការធ្លាក់ចុះខ្លាំង ដោយឈ្មួញហ៊ានទិញត្រឹមតែ១គីឡូក្រាម តម្លៃ១៥០០រៀល ទៅ២០០០រៀលប៉ុណ្ណោះ ខណ:ដែលការថែទាំ ត្រូវប្រើជី ទិញថ្នាំកំចាត់សត្វល្អិត ថ្នាំស្មៅ និងដាក់អ័រម៉ូនបញ្ចេញផ្លែ ត្រូវការចំណាយថវិកាច្រើន លុះពេលប្រមូលផលលក់អត់ចំណេញពោលគឺខាតដើមខាតចុង ធ្វើឱ្យគាត់មានការលំបាកខ្លាំងស្ទើរតែបោះបង់ចោលមុខរបរមួយនេះ។ 




គាត់បញ្ជាក់ទៀតថា ប៉ុន្តែរហូតមកដល់ឱកាសរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ស្រាប់តែតម្លៃទីផ្សារផ្លែមៀនប៉ៃលិន បានស្ទុះឡើងខ្ពស់វិញ ដោយឈ្មួញទិញ១គីឡូក្រាមចាប់ពីតម្លៃ៣៥០០រៀល ទៅ៤០០០រៀល ធ្វើឱ្យគាត់សប្បាយរីករាយយ៉ាងខ្លាំង ក្នុងការជួលកម្មករឱ្យចូលទៅប្រមូលផលនៅឯចម្ការរបស់ខ្លួន ហើយថែមទាំងដើរម៉ៅចំការអ្នកជិតខាងមួយចំនួនបន្ថែមទៀត ដើម្បីបានផលចំណេញតិចតួចសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។  ហើយឈ្មួញ ដែលចូលទៅទិញផ្លែមៀនប៉ៃលិន របស់គាត់ដូចជា មកពីខេត្តបាត់ដំបង ខេត្តពោ ធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង រហូតដល់រាជធានភ្នំពេញផងដែរ។ ដូច្នេះ គាត់ពិតជាមានកម្លាំងក្នុងការស្រោចទឹកដាក់ជី ដំណាំមៀនប៉ៃលិន របស់ខ្លួន ហើយនៅសេសសល់ជាង១០០ដើមទៀត ដែលនឹងប្រមូលផលនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២២ខាងមុខនេះ សង្ឃឹមថា តម្លៃទីផ្សារដំណាំនេះ នឹងមិនមានការធ្លាក់ចុះខ្លាំងដូចមុននោះឡើយ។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន ដែលបានដាំដំណាំមៀនប៉ៃលិនរាប់ពាន់ដើម ក៏ចាប់ផ្តើមដាក់អ័រម៉ូនបញ្ចេញផ្លែជាបណ្តើរៗ ដើម្បីឱ្យទាន់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ហើយក៏មានខាងក្រុមហ៊ុនចិន ចូលមកកុងត្រាទទួលទិញយកទៅធ្វើគ្រឿងកំប៉ុងលក់នៅស្រុកគេថែមទៀតផងដែរ៕