About Me

header ads

រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ចុះរៀបចំតុបតែងផ្លូវរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ខណ:រដូវបុណ្យភ្ជុំបិណ្ឌធំ កាន់តែខិតជិតមកដល់

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបា លខេត្តប៉ៃលិន បានដឹកនាំក្រុមងារ មន្រ្តីសាលាខេត្ត និងយុវជន ស.ស.យ.ក ខេត្ត ចុះទៅរៀបចំតុបតែង ផ្លូវឡើងទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ខណ:ថ្ងៃបុណ្យភ្ជុំធំកាន់តែខិតកៀកជិតមកដល់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យចូលមកលេងកម្សាន្តកាន់តែច្រើនកុះករ។ 


បើតាមប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ចាប់ពីពេលនេះតទៅ ខាងរដ្ឋ បាលខេត្តប៉ៃលិន នឹងបន្តឱ្យក្រុមការងារ ចូលទៅរៀបចំបោសសម្អាត កាប់ឆ្កាព្រៃនៅសងខាងផ្លូវឡើងទៅលេងរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដោយបែងចែកជាក្រុមៗផងដែរ។ ប្រភពបន្តទៀតថា ក្រុមខ្លះដើររើសសំរាមនៅសងខាងផ្លូវ ក្រុមខ្លះជម្រះស្មៅ កាត់មែកឈើនៅក្បែរចិញ្ចើមផ្លូវ និងក្រុមខ្លះទៀតជីកកកា យដីជើងភ្នំ ដាក់នៅកន្លែងមានជង្ហក់ ដែលទឹកភ្លៀងហូរដាច់។ ម្យ៉ាងវិញទៀត រដ្ឋបាលខេត្តប៉ៃលិន ក៏បា នរៀបចំតុបតែងដាក់ជាផ្កាភ្ញីនៅសងខាងផ្លូវ និងដាំផ្កាចម្រុះពណ៌នៅក្បែរច្រកទ្វារផ្លូវឡើងទៅកាន់រម ណីយដ្ឋាន ដ៏ស្រស់ស្អាតនេះផងដែរ។ ហើយនៅថ្ងៃបុណ្យភ្ជុំធំមកដល់ គេសង្ឃឹមថា នឹងមានភ្ញៀវទេសចរ ចូលមកលេងកាន់តែច្រើន ខណ:ទឹកជ្រោះមានច្រើនជាន់ ហើយថ្លាឈ្វេង ដូចកញ្ចក់ឆ្លុះមុខ មានសភាពត្រជាក់ស្រេប ពេលភ្ញៀវចុះទៅលេង បំបាត់នូវក្តីកង្វល់ និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ប្រាជ្ញាភ្លឺស្វាង អាចនឹងធ្វើឱ្យភ្ញៀវខ្លះ ជាសះស្បើយពីជម្ងឺស្ត្រេសថែមទៀតផង។ 



ប្រភពដដែលបញ្ជាក់ថា ម្យ៉ាងវិញទៀត រមណីយដ្ឋានខាងលើ ជាកន្លែងដែលមានទេសភាពស្រស់ស្អាតជាងរមណីយដ្ឋាននានានៅទូទាំងខេត្តប៉ៃលិន ខណ:ដែលផ្លូវចូលទៅលេងកម្សាន្តក៏ស្រួល មានចាក់បេតុង តាំងពីដើមផ្លូវ រហូតដល់កន្លែងចុះលេងទឹកជ្រោះតែម្តង។ ចំណែកក្រុមការងារអនាម័យ ក៏មានការសប្បាយរីករាយ ក្នុងការនាំគ្នាសស្រាក់សស្រាំ ចុះទៅបោសសម្អាត រើសសម្រាម និងកាត់មែកឈើ ដើម្បីកែលម្អ ឱ្យមានសោភ័ណភាពកាន់តែទាក់ទាញ ធ្វើឱ្យបរិស្ថាននៅជុំវិញស្រឡះល្អ បង្កជាទិដ្ឋភាពមួយ ដែលធ្វើឱ្យភ្ញៀវចូលទៅលេងហើយជាប់ចិត្ត ថ្ងៃក្រោ យចង់ចូលទៅលេងម្តងទៀត ។ សូមបញ្ជាក់ផងដែរថា ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក ធ្វើឱ្យទឹកហូរចុះពីលើភ្នំ បង្កឱ្យដាច់ច្រាំងផ្លូវឡើងទៅកាន់រមណីយដ្ឋាន ដួលដើមឈើចូលទៅក្នុងអូរ។ តែក្រុមការងារ បាននាំគ្នាជួសជុលចាក់ដីបន្ថែម ដើម្បីកុំឱ្យទឹកហូរបុកដាច់បន្តទៀត៕