About Me

header ads

ពិធីផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ

ប៉ៃលិន ៖ 

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:បានរៀបចំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដល់មន្ត្រីរាជការម្ចាស់ក្រុមហ៊ុនសហគ្រាសនៅខេត្តប៉ៃលិន។ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកបេឡាជាតិសន្តិសុខសង្គមបានថ្លែងថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលធានាដល់ការរីកចំរើនគ្រប់វិស័យ និងកំពុងប្រែមុខមាត់ថ្មីនៅលើ ឆាកអន្តរជាតិ។


ទន្ទឹមនឹងការរីកចំរើនឥតឈប់ឈរនេះប្រព័ន្ធសន្តិសុខសង្គម គឺជាកត្តាដ៏សំខាន់ ដើម្បីសម្រេចបាន នូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៦-២០២៥ ដែលប្រែក្លាយឋានៈរបស់ កម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។ ហើយប្រព័ន្ធសន្តិសុខសន្តិសង្គម ជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្តិសុខសង្គម ដែលរៀបចំឡើងដើម្បីជួយដល់ប្រជាជន ក្នុងការការពារពួកគាត់ពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូលដែលបណ្តាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព (ឬចូលនិវត្តន៍) និងមរណភាពនៃអ្នកដែល រកចំណូលសម្រាប់គ្រួសារ នឹងជំរុញឲ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅ តាមអត្រាជាក់លាក់ នៅក្នុងមូលនិធិមួយ ដើម្បីការពារហានិភ័យទាំងអស់នេះចំណែកបុគ្គលិកវិស័យឯកជនចាប់ពីអាយុ៦០ឆ្នាំឡើងទៅអាចដាក់ពាក្យសុំប្រាក់សោធនពី ប ស ស ទោះបីកំពុងបំពេញការងារក៍ដោយ។



ជាមួយគ្នាលោកហែមរិទ្ធីអភិបាលរងខេត្តប៉ៃលិនបានថ្លែងថា ដើម្បីចូលរួមលើកកម្ពស់ និងចូលរួមអនុវត្តនូវគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តការងាររបស់ខ្លួន រដ្ឋបាលសាលាខេត្តប៉ៃលិន បានដាក់ចេញនូវសកម្មភាព ការងារផ្សេងៗ និងចូលរួមយ៉ាងសកម្មលើការងារសង្គម ព្រមទាំងបានគៀងគរ ប្រមូលវិនិយោគិនមកវិនិយោគ ជាច្រើននាក់ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្តផងដែរ។ ហើយខេត្តប៉ៃលិន មានសាខា ប.ស.ស.  និងមានមន្ត្រី បុគ្គលិកចំនួន ១៣ រូប ក្នុងនោះមាន ប្រធានសាខាចំនួន១រូប អនុប្រធានសាខាចំនួន២រូប ប្រធានការិ ចំនួន១រូប និងបុគ្គលិកចំនួន៩រូប ស្រីចំនួន៧រូប។ ផ្នែកសុខាភិបាលចុះកិច្ចព្រមពៀងដើម្បីធ្វើប្រតិបត្តិការក្នុងការផ្តល់សេវាដល់សមាជិកប.ស.ស.ឲ្យឆាប់រហ័សនិងទាន់ពេលវេលា ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលនៅខេត្តប៉ៃលិន ចំនួន៧ មូលដ្ឋាន ហើយមូលដ្ឋានសុខាភិបាលសាធារណៈ ចំនួន៧ រួមមាន មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងមណ្ឌលសុខភាព ចំនួន០៦៕