About Me

header ads

អគ្គនាយកដ្ឋានគយប្រកាសលោកយឹងសំអន ជាប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន

ប៉ៃលិន៖

លោក យឹង  សំអន ត្រូវបានប្រកាសជាប្រធានសាខាជំនួសលោក សំ សុវណ្ណារិទ្ធ  ដែលត្រូវផ្លាស់ទៅកាន់កន្លែងផ្សេង។ការប្រកាសនេះប្រព្រឹត្តទៅខណៈដែលគយនិងរដ្ឋាករកំពុងចាត់វិធានការទប់ស្កាត់ការនាំរថយន្តចង្កូតស្តាំតាមព្រំដែនកម្ពុជាថៃតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន  ។ ពិធីប្រកាសនិងទទួលភារកិច្ចថ្មី របស់ លោក យឹងសំអនជាប្រធានសាខាគយនិងរដ្ឋាករថ្មីប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៤ខែកក្កដា២០២២




នៅមន្ទីរសេដ្ឋកិច្ចនិងហិរញវត្ថុខេត្តប៉ៃលិនក្រោមអធិបតីភាពលោក ផា អេង វ៉េង អគ្គនាយករង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុក អគ្គនាយក នៃ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង លោក គោស៊ុ ប៊ុនសឿតអភិបាលរងនៃគណៈអភិបាល ខេត្តប៉ៃលិនតំណាងលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនព្រមទាំងអស់លោកជាប្រធានអនុប្រធានសាខាគយនិងរដ្ឋាករពីខេត្តមួយចំនួនប្រធានមន្ទីរស្ថាប័ណ្ណជុំវិញខេត្តបានចូលរួម ។ បន្ទាប់ពីបានទទួលភារកិច្ចថ្មីជាប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិនលោក យឹម សំអន ប្រធានសាខាគយនិងរដ្ខាករខេត្តប៉ៃលិនថ្មី បានធ្វើការប្ដេជ្ញាចិត្តចំពោះមុខគណៈអធិបតីនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ជុំវិញខេត្តនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះថា នឹងខិតខំអនុវត្ត នូវគន្លងគោលនយោបាយរបស់រាជរដ្ឋាភិបាល





ជាពិសេសលើការទប់ស្កាត់រាល់ទំនិញគេចពន្ធនិងអីវ៉ាន់នាំចូលមកពីក្រៅប្រទេសតាមច្រកនានាដែលមិនបានបង់ពន្ធត្រឹមត្រូវ ៕ លោក គោស៊ុ ប៊ុនសឿតអភិបាលរងនៃគណៈអភិបាល ខេត្តប៉ៃលិនតំណាងលោកជំទាវបាន ស្រីមុំ បានមានប្រសាសន៍ដល់លោកប្រធានសាខាថ្មីធ្វើយ៉ាងណាសហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនិងអនុវត្តតួនាទីភារកិច្ចអោយបានល្អប្រសើរ ។ លោក ផា អេង វ៉េង អគ្គនាយករង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុក អគ្គនាយក នៃ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានមានប្រសាសន៍ថាចំពោះការផ្លាស់ប្តូរប្រធានស្នាក់ការ គឺជាការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការកៀគរចំណូលថវិកាជាតិ។ នៅឆ្នាំ២០១៩ ការប្រមូលចំណូលជាតិមានសន្ទុះកើនឡើងខ្ពស់ ពិសេសពន្ធលើយានយន្ត។ ការងារបច្ចេកទេសរបស់សាខាគយ គឺសម្រួលពាណិជ្ជកម្ម ម្យ៉ាងទៀតរាជរដ្ឋាភិបាលបានលើកលែងពន្ធការនាំចូលពាក់ព័ន្ធនិងវិស័យកសិកម្ម។ ដើម្បីឆ្លើយតបទៅនឹងប្រសិទ្ធភាពការងារឱ្យបានម៉ឺងម៉ាត់ ដោយស្មារតី ជំនាញវិជ្ជាជីវៈ ត្រូវសហជាមួយអង្គភាពពាក់ព័ន្ធ  និងបង្កាទប់ការនាំចូលរថយន្តចង្កួតស្តាំ៕