About Me

header ads

ជម្លោះពាក្យសម្តីបណ្តាលឱ្យជនជាតិនេប៉ាល់ វាយសម្លាប់ជនជាតិចិន បង្កឱ្យមានការភ្ញាក់ផ្អើល

ខេត្តប៉ៃលិន៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីអ្នកបកប្រែចិនម្នាក់ នៅសណ្ឋាគារញូហ្វ័រធូណា ជាប់ព្រំដែនកម្ពុជាថៃ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ សហការជាមួយកម្លាំងការិយាល័យ ព្រហទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត បានចុះពិនិត្យស្រាវជ្រាវលើករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយជនជាតិនេប៉ាល់ម្នាក់ បានវាយទៅលើជនជាតិចិនម្នាក់ បណ្តាលឱ្យរងរបួសជាំពេញខ្លួន ហើយដេកស្លាប់ក្នុងបន្ទប់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិផ្សារព្រំជើង សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សូមបញ្ជាក់ថា ជនបរទេសទាំងពីរនាក់ខាងលើ ជាបុគ្គលិកធ្វើការនៅក្នុងកាស៊ីណូខាងលើ។ 


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ ម៉ូ ហ្វាំងជី (Mo fangjie) ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៤៣៥១១០១១ មានទីលនៅនៅភូមិកើតហេតុខាងលើ ។ ចំណែកជនសង្ស័យមានឈ្មោះ NIRAJ NEPALESE ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិនេប៉ាល់ មានមុខរបរជាសន្តិសុខ កាន់លិខិតឆ្លងដែនលេខ ១០៧៨៣៦៧៩ មានទីលំនៅនៅភូមិកើតហេតុខាងលើ។ ប្រភពបន្តទៀតថា កាលវេលម៉ោង៧ និង៣០នាទីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ មានករណីវាយតប់គ្នា រវាងជនជាតិចិននិងជនជាតិនេប៉ាល់ ស្ថិតនៅចំណុចតារាងបាល់ ក្នុងបរិវេនកាស៊ីណូញូហ្វ័រធូណា។ រហូតមកដល់វេលាម៉ោង១១ និង០០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ទើបបានទទួលដំណឹងថា ជនរងគ្រោះបានដេកស្លាប់នៅក្នុងបន្ទប់ ស្ថិតក្នុងភូមិផ្សារព្រំជើង សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។



ប្រភពបញ្ជាក់ថា រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទីព្រឹក ដោយឆ្លងតាមការពិនិត្យលើសាកសព និងការបញ្ជាក់របស់ក្រុមគ្រូពេទ្យកោសល្យវិច័យ ជនរងគ្រោះស្លាប់ដោយ មានការជាំគ្រឿងក្នុងធ្ងន់ធ្ងរ  និងមានស្នាមរបួសច្រើនកន្លែង។ ពាក់ព័ន្ធនឹងបញ្ហានេះ បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានសហការជាមួយកម្លាំងការិយាល័យព្រហទណ្ឌកម្រិតស្រាល និងកម្លាំងអធិការនគរបាលស្រុកសាលាក្រៅ ចុះធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់យកទៅធ្វើការសួរនាំនៅអធិការនគរបាលស្រុកសាលាក្រៅ។ ចំណែកសពត្រូវបានតម្កល់ទុកនៅវត្តសារ៉ាវ៉ាន់ រីឯជនសង្ស័យត្រូវបានបញ្ចូលទៅអធិការ ដើម្បីចាត់ការទៅតាមច្បាប់៕