About Me

header ads

មន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ការសិក្សាឆ្នាំ២០២០-២០២១ ទទួលបាននូវការកោតសរសើរ

ខេត្តប៉ៃលិន ៖  

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ មន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ការសិក្សាឆ្នាំ២០២០-២០២១ និងលើកទិ សដៅបន្តសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាព ឯកឧត្ដម សេរី ជំនះ អនុរដ្ឋលេខាធិ ការក្រសួងអប់រំ យុវជន និងកីឡា លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន។ ក្នុងការបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំសិក្សារបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន នាពេលនេះ ធ្វើឡើងបន្ទាប់អង្គសន្និបាត បានដំណើរការអស់រយៈពេល២ថ្ងៃ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ប្រធានការិយាល័យ ក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ នាយក នាយិកាសាលាចំនួន២០០នាក់។ 


លោក តង់  ធារ៉ា   ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានអានរបាយការណ៍ឲ្យដឹងថា ៖ សន្និបាតប្រចាំឆ្នាំ ដែលមន្ទីរអប់រំយុវជន និងកីឡាធ្វើឡើងនាពេលនេះ ក្នុងគោលបំណងបូកសរុបវាយតម្លៃការងារដែលបានអនុវត្តក្នុងឆ្នាំសិក្សាកន្លងមក និងលើកទិសដៅការងារសម្រាប់ឆ្នាំសិក្សាបន្តទៀត។លោកគូសបញ្ជាក់ឱ្យដឹងទៀតថា ៖ ក្នុងរយៈពេល២ថ្ងៃនេះ អង្គសន្និបាត បានដំណើរការប្រកបដោយភាពល្អប្រសើរ ដែលមន្ទីរ និងអង្គការដៃគូអភិវឌ្ឍន៍បានធ្វើបទអន្តរាគមន៍អំពីគម្រោង សម្រាប់ការអភិវឌ្ឃន៍ក្នុងវិស័យអប់រំ រួមមានការកសាងសាលារៀន បង្គន់អនាម័យ នៅតាមតំបន់ដាច់ស្រយោល ព្រមទាំងការជួយឧបត្ថម្ភទាំងសម្ភារៈបង្រៀន សម្ភារៈសិក្សា វិធីសាស្ត្របង្រៀន និងដំណើរការគ្រប់គ្រងទប់ស្កាត់សិស្សបោះបង់ការសិក្សា ហើយសន្និបាតក៏បានធ្វើការសិក្សាស្វែងយល់ និងពិភាក្សាលើប្រធានបទពាក់ព័ន្ធនានាផងដែរ។



ចំណែកឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែង ក្នុងការបង្ហាត់បង្រៀន ប្រៀនប្រដៅណែនាំដល់សិស្សានុសិស្សឱ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ជាពិសេសគឺការសិក្សាបែបថ្មី ដែលត្រូវការកិច្ចសហការពីមាតាបិតាសិស្សានុសិស្សចូលរួម ដើម្បីឱ្យដំណើរការទៅមុខរលូន។ លើសពី នេះ ឯកឧត្តម ក៏សូមលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ត្រូវស្វែងយល់បន្ថែមទៀត ចំពោះការរៀនសូត្រ បច្ចេកទេសថ្មី គឺអក្ខរកម្មបច្ចេកវិទ្យា ដោយត្រូវឱ្យរៀនប្រើប្រាស់នូវការប្រើប្រាស់ប្រព័ន្ធអនឡាញ តេឡេក្រាម និងប្រើប្រាស់ប្រព័ន្ធស៊ូមជាដើម ដែលអាចជ្រុញឱ្យការងាររបស់យើងបានលឿនហើយ មានប្រសិទ្ធភាព ចំណាយអស់តិចផងដែរ។ ម្យ៉ាងវិញទៀត បើសិនជាលោកគ្រូ អ្នកគ្រូ មិនចេះប្រើបច្ចេកវិជ្ជា ទាំងនេះទេ នឹងធ្វើឱ្យការងាររបស់ខ្លួនមានការយឺតយ៉ាវ ហើយថែមទាំងដើរមិនទាន់សម័យទំនើបនេះឡើយ។  ឯកឧត្តម ក៏សូមក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាខាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវតែណែនាំដល់លោកគ្រូអ្នកគ្រូ អនុវត្តតាមវិធានរបស់រាជរដ្ឋាភិបាលកម្ពុជាបន្តទៀត គឺ៣កុំ ៣ការពារ ព្រោះបញ្ហាជំងឺកូវីដ១៩ កំពុងតែមានការផ្ទុះឡើងវិញ៕