About Me

header ads

ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តប៉ៃលិន

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ៖ កាលពីវេលាម៉ោង០៩ និង០០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១លើក នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលមាន ឈ្មោះ ហុង គីមហាក់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ។ 


វត្ថុតាងចាប់យករួមមាន : ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកកICE) ០២កញ្ចប់តូច ទម្ងន់ថ្នាំសុទ្ធ ០.៦២ក្រាម, ដែនកេះ ០១, និងថង់វេចខ្ចប់មួយចំនួនទៀត ។ មន្ត្រីជំនាញកំពុងអនុវត្តបន្តតាមនីតិវិធី៕