About Me

header ads

បុរសជនជាតិថៃចាក់សម្លាប់ស្ត្រីជនជាតិថៃដូចគ្នាព្រោះតែខឹងជេរដៀលដល់ឪពុកម្តាយខ្លួន

ខេត្តប៉ៃលិន ៖ 

ស្ត្រីជនជាតិថៃម្នាក់ បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈមានទំនាស់ជាមួយបុរសជនជាតិថៃដូចគ្នា ក៍ជេរប្រមាថគ្នាចុះឡើងៗ ស្រាប់តែបុរសរូបនោះទាញយកកូនកាំបិតចាក់ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្នុងសណ្ឋាគារម្កុជពេជ្រ បន្ទប់លេខ២០៤ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។





ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ៖ ជនសង្ស័យមាន ឈ្នោះ កាប៉ាន់យ៉ា ថាមម៉ាសេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ។ ចំណែកជនរងគ្រោះ ឈ្មោះ ឈីង មើយ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ជនជាតិថៃដូចគ្នា ស្នាក់នៅក្នុងសណ្ឋាគារម្កុជពេជ្រ បន្ទប់លេខ២០៤ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន)។ ប្រភពដដែលបានបញ្ជាក់ទៀតថា ៖ មូលហេតុដោយសារតែជនសង្ស័យខឹងនឹងជនរងគ្រោះជេរប្រមាថដល់ឪពុកម្តាយរបស់ខ្លួនក៏មានទំនាស់ពាក្យសម្តីគ្នា ហើយជនបង្កទាញយកកូនកាំបិតចាក់ទៅលើរងគ្រោះជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាម។ ភ្លាមៗនោះ បានអ្នកជិតខាងឃើញទាន់ ក៍ចូលទៅជួយអន្តរាគមន៍ និងប្តឹងនគរបាល ឱ្យចុះឃាត់ខ្លួន។ រីឯជនរងគ្រោះត្រូវគេបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ហើក៍បានស្លាប់ពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសាររបួសធ្ងន់ធ្ងរពេក ។ បច្ចុប្បន្ន នគរបាលជំនាញកំពុងរៀបចំសំនុំរឿង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕