About Me

header ads

ភ្លៀងលាយខ្យល់កន្រ្តាក់ ធ្វើឱ្យរលំដួល និងប៉ើងដំបូលផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង

ខេត្តប៉ៃលិន ៖ 

បន្ទាប់ពីផ្ទៃមេឃប្រែពីពណ៌ខៀវថ្លា ក្លាយទៅជាងងឹតស្លុប និងមានខ្យល់បក់បោក យ៉ាងខ្លាំងមកពីទិសខាងលិច បង្កទៅជាភ្លៀង១មេធំ លាយឡំទៅដោយខ្យល់កន្រ្តាក់ប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ រលំដួល ព្រមទាំងទ្រេតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ធ្វើឱ្យម្នាក់ៗមានការភ័យខ្លាចយ៉ាងខ្លាំ ង ខណ:ដែលមានផ្គររន្ទះបាញ់ទៅលើដើមឈើ។ តែមិនបណ្តាលឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឬសត្វ ចិញ្ចឹមណាមួយទទួលរងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍ភ្លៀងលាយខ្យល់កន្រ្តាក់នេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង០០នាទីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិបាយសី និងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។







បើតាមប្រភពព័ត៌មានពីនគរបាលនៃអធិការស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ ផ្ទះប្រជាពលរដ្ឋ ដែលទទួលរងខូចខាតមានចំនួន២ភូមិគឺ ទី១. ភូមិបាយសីរងផលប៉ះពាល់ចំនួន២១ខ្នង និងភូមិភ្នំព្រាលចំនួន០៤ខ្នង ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា ផ្ទះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្រ្តាក់មានដូចតទៅ រលំដួលផ្ទះទាំងស្រុងចំនួន០៥ខ្នង បណ្តាល ឱ្យខូចខាតសម្ភារ: បែកពាង បែកចានឆ្នាំ និងរបស់របរប្រើប្រាស់មួយចំនួន។ ហើយផ្ទះប្រជាពលរដ្ឋទទួ លរងប៉ើងស័ង្កសីចំនួន១៨ខ្នង ដោយខ្យល់បក់ទាញនាំទៅធ្លាក់នៅវាលស្រែ ធ្វើឱ្យម្នាក់ៗព្រលឹងចុងសក់។ ចំណែកឯផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងទៀត ទទួលរងការទ្រេត តែមិនដួលរលំឡើយ ខណ:ម្ចាស់ នាំគ្នារត់ចេញពីផ្ទះរកកន្លែងក្បែរៗនោះ ដោយខ្លាចក្រែងផ្ទះរលំសង្កត់ ។ ប្រភពបញ្ជាក់ទៀតថា ក្រោយមកក្រុមការងារខេត្ត ក៏បានចុះទៅពិនិត្យ ពីស្ថានភាពដែលទទួល រងផលប៉ះពាល់ ដើម្បីរៀបចំអំណោយសង្គ្រោះជូនដល់ប្រជាពលរដ្ឋខាងលើផងដែរ៕