About Me

header ads

អភិបាលខេត្តប៉ៃលិន និងអភិបាលខេត្តចាន់ថៈបុរី ប្រទេសថៃ បានជួបប្រជុំពង្រឹង ចំណងមិត្ត ភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា

ខេត្តប៉ៃលិន ៖  

នៅសាលាខេត្តប៉ៃលិន  នាព្រឹក ថ្ងៃ ទី ១៥  ខែ មិថុនា  ឆ្នាំ ២០២២  គណៈប្រតិភូខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត  បាន អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្ត ប៉ៃលិន  និងខេត្ត ចាន់ថៈបូរី  ឱ្យបានកាន់តែល្អប្រសើរឡើង។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន លេីកឡេីងថា  ៖ កិច្ចប្រជុំ នាថ្ងៃ នេះ  គឺជាការបង្ហាញពី ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តនៅជាប់ព្រំដែន នឹងគ្នា  ជាពិសេស ពិភាក្សាការងារ ក្នុងការសម្របសម្រួល និងនីតិវិធីជូនដល់ពលករ អាជីវករ ខ្មែរ  ដែលត្រូវចូលធ្វើការ ងារ និងការទិញ -លក់  ក្នុងផ្សារណាត់នៅក្នុងខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ ។



លោកជំទាវអភិបាលខេត្ត ក៏បានសំណូមពរដល់សមភាគីថៃ បន្តបង្កើនសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ បញ្ហាពលករឆ្លងដែនខុសច្បាប់ ទប់ស្កាត់បទល្មើសឆ្លងដែននានា ការធ្វើពាណិជ្ជកម្មឆ្លងដែន ជាពិសេសការ នាំចេញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ។ក្នុងឱកាសនោះដែរ លោកជំទាវអភិបាល បានកោត សរសើរ  ដល់រដ្ឋបាលខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកបានខិតខំ រឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងភាពស្មោះត្រង់។



ជាការឆ្លើយតប ឯកឧត្តម Suthee Thongyam អភិបាលខេត្តចាន់ថៈបុរី  នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពររបស់រដ្ឋបាលខេត្តប៉ៃលិន  ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត។ ចំណែកបញ្ហាមួយចំនួនទៀត ឯកឧត្តមបានសន្យាថានឹងនាំយកនូវរាល់សំណូមពរ ធ្វើការពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំដើម្បីរកលទ្ធភាព និង ដំណោះស្រាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើរឡើង៕ ដោយ ៖ នីយ៉ា