About Me

header ads

បើកបរម៉ូតូក្នុងល្បឿនលឿន លុះបត់ឆ្វេងមិនប្រយ័ត្ន បណ្តាលឱ្យបុកគ្នារងរបួសធ្ងន់ស្រាល៣នាក់

ខេត្តប៉ៃលិន ៖ 

មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១លើក បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល៣នាក់ ខូចខាតម៉ូតូ ០២គ្រឿង ខណៈបើកបរបត់ឆ្វេងមិនមើលមុខក្រោយ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១ និង២០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន។


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ភាគីទី១. ឈ្មោះ រស់ កេីន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ (របួសធ្ងន់បាក់ភ្លៅខាងឆ្វេង) រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ប៉ៃលិន 1C-4541 អ្នករួមដំណើរឈ្មោះ ឈូយ អុីកា ភេទស្រី អាយុ១២ឆ្នាំ ជាសិស្ស (របួសស្រាល) រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ។ ប្រភពដដែលបានបន្តទៀតថា ភាគីទី២. ឈ្មោះ ឈុន ឆេងឡុង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស (របួសស្រាល) រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ប៉ៃលិន 1C-9485 ។ 


ប្រភពបញ្ជាក់ថា មូលហេតុបណ្តាលមកពីកត្តាមនុស្ស (ភាគីទី១. បើកបរម៉ូតូក្នុងល្បឿនលឿន និងបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន មិនមើលមុខក្រោយ។ ក្រោយពេលកើតហេតុនគរបាលចុះវាស់វែងរួច យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ក្រុងប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕