About Me

header ads

ទុស្សេខ្សែភ្លើង ខណ:ម្ចាស់មិននៅ បណ្តាលឱ្យឆេះជង្រុកក្នុងចំការអស់១ខ្នង

ខេត្តប៉ៃលិន ៖ 

ជង្រុក១ខ្នង ក្នុងចម្ការមួយកន្លែង ទទួលរងការឆាបឆេះយ៉ាងសន្ធោរសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ទូរស័ព្ទហៅរថយន្តពន្លត់អគ្គីភ័យ ខណ:ម្ចាស់ចាក់សោទុកចោល ជាប់ រវល់ការងារផ្ទះនៅឯក្រុងប៉ៃលិន។ តែអ្វីៗ បានហួសពេលបាត់ទៅហើយ ដោយអគ្គីភ័យបានលេបត្របាក់អស់ទាំងស្រុង។ តែម្ចាស់ដាក់ការសង្ស័យថា ដោយសារតែឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យទុស្សេខ្សែភ្លើងឆេះតែម្តង។  



ហេតុការណ៍ឆេះជង្រុកចំការនេះ បានកើតឡើងកាលពីវេលាម៉ោង០៤ និង៤០នាទីល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិស្រះពីរ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ម្ចាស់រោងចំការខាងលើមានឈ្មោះ ឌុញ លាន ភេទស្រី អាយុ៧២ឆ្នាំ មានទីលំនៅភូមិ សួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពបន្តថា ករណីអគ្គិសនី ឆាបឆេះ លេបត្របាក់ចំការខាងលើ គឺគេសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ទុស្សេខ្សែភ្លើង ស្របពេលដែលម្ចាស់មិននៅចាក់សោទុកចោល ហើយករណីនេះ ធ្វើឱ្យខូចខាតរោងចាំចំការ០១ខ្នង ទាំងស្រុង ដែលមានទំហំបណ្តោយប្រវែង១៥ម៉ែត្រ និងទទឹង១០ម៉ែត្រ (សង់ពីឈើ ប្រក់ស័ង្កសី) រួមជាមួយសម្ភារ:មួយចំនួនទៀតដូចជា ឆេះអង្ករអស់៥០គីឡូក្រាម ឆេះមុង ភួយ ចាន ឆ្នាំង ពោលគឺសម្ភារ:ផ្ទះបាយអស់រលីងតែម្តង។ ទោះបីជាយ៉ាងណា ក៏សមត្ថកិច្ចមិនអាចជួយពន្លត់ទាន់ពេល នោះដែរ ព្រោះចំការខាងលើស្ថិតនៅឆ្ងាយពីក្រុងប៉ៃលិន ទម្រាំតែរថយន្តពន្លត់អគ្គីភ័យទៅដល់គឺភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅបាត់ទៅហើយ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានេះ មិនមានការរាលដាលទៅប៉ះពាល់ដំណាំដាំដុះរបស់ប្រជា ពលរដ្ឋ ឬផ្ទះរបស់ប្រជាពលរដ្ឋក្បែរភូមិនោះទេ៕