About Me

header ads

ស្លាប់ម្នាក់រងរបួសធ្ងន់ស្រាល៣នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរ

ខេត្តប៉ៃលិន ៖ 

នៅវេលាម៉ោង០៣ និង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចណ៍រវាងម៉ូតូនិងម៉ូតូ០១ករណី នៅចំណុច(ទល់មុខការ៉ាស់ឡាន) ស្ថិតនៅក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសរបួសធ្ងន់ម្នាក់និងរងរបួសស្រាល០២នាក់ ខូចខាតម៉ូតូកម្រិតមធ្យម០១គ្រឿង,ខូចខាតម៉ូតូកម្រិតស្រាល០១គ្រឿង។

ប្រភពពីនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា ៖ ភាគីរងគ្រោះមាន ឈ្មោះ អ៊ុន ប៊ុនហុង ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកម៉ូតូម៉ាកវ៉េវ ពាណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1A:4815 (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) បើកបរក្នុងទិសដៅពីលិចទៅកេីត។ចំណែកភាគីបង្ក ឈ្មោះ ឃួន សុខជា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាងរលឹម(សួស្ដី)សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន1B-8819 (របួសស្រាល) ទិសដៅពីលិចទៅកេីត។






អ្នករួមដំណើរទី១.ឈ្មោះ វណ្ណា សុហ្វីយ៉ា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ/ឃុំជាមួយគ្នា(របួសស្រាល)។អ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ ដែន ស្រីនីត ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ/ឃុំជាមួយគ្នា(រងរបួសធ្ងន់)។នគរបាលជំនាញចរាចរណ៍បានលើកឡើងថាការគ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពីកត្តាមនុស្សបេីកបរក្នុងល្បឿនលឿនមិនគោរពផ្លូវអទិភាព។ហើយករណីខាងលើនេះ កម្លាំងជំនាញការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនយកម៉ូតូទាំង២មករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនរងចាំដោះស្រាយនាពេលក្រោយ៕