About Me

header ads

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តប៉ៃលិន ៖

កាលពីវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ កម្លាំងការពារ និងយាមល្បាតនៅចំណុចជ្រោះសុខសាន្ត បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកសង់ឌ្រីមពណ៌ក្រហមផលិតឆ្នាំ២០២១ បានឆែកឆេរលើខ្លួនឈ្មោះ អ៊ុន  វិសាល រកឃើញម្សៅក្រាមសថ្លាសង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់ (កញ្ចប់តូចចំនួន០២កញ្ចប់ និងកញ្ចប់ធំចំនួន០១កញ្ចប់)។ ក្រោយមកកម្លាំងយាមនៅគោលដៅជ្រោះសុខសាន្ត បានប្រគល់ជនសង្ស័យទាំង០២នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរដឹកជញ្ជូនរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 





ជនសង្ស័យខាងលើ មានឈ្មោះដូចខាងក្រោម ៖   ទី១- ឈ្មោះ អ៊ុន វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ទី២- ឈ្មោះ រឿង ឡេង ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា វត្ថុតាងដែលរឹបអូសយកមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ តូចចំនួន០២កញ្ចប់ និងកញ្ចប់ធំចំនួន០១កញ្ចប់ ទម្ងន់១២.៦៤ក្រាម ថ្នាំសុទ្ធ។ ២-ទូរស័ព្ទដៃម៉ាកណូគាចុចពិលចំនួន០១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ប៉ៃលិន 1D-4124  ចំនួន០១គ្រឿង ។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ននគរបាលបាននាំជនសង្ស័យមកកាន់ការិយាល័យផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងរៀបចំសំនុំរឿងដើម្បីចាត់ការតាមនីតិវិ៕