នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងកាំភ្លើងច្នៃ១ដើម

ខេត្តប៉ៃលិន ៖

កម្លាំងនគរបាល ចុះល្បាតក្នុងភូមិសាស្ត្រសង្កាត់បរយ៉ាខា  ដល់ចំណុ ចស្ពានអូរច្រា  ប្រទះឃេីញមុខសញ្ញាសង្ស័យចំនួន០២នាក់  លុះសមត្ថកិច្ចបានហៅឲ្យឈប់  តែមិនព្រម ដោយព្យាយាមជិះម៉ូតូរត់គេចខ្លួន  ទើបកម្លាំងសមត្ថកិច្ចដេញតាមឃាត់ខ្លួនតែម្តង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២២   នៅចំណុចផ្លូវចូលទៅភ្នំចេក  ភូមិ បរយ៉ាខា  សង្កាត់បរយ៉ាខា  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសួរនាំ។





ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនសង្ស័យ ទី១-ឈ្មោះ  ផល  ម៉ុន  ភេទ ប្រុស  អាយុ ២៧ឆ្នាំ  មុខរបរមិនពិតប្រាកដ  រស់នៅភូមិ ផ្សារព្រំ  ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន។ ឆែកឆេរនិងដកហូតវត្ថុតាងលើដងខ្លួនមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួ ន០១កញ្ចប់  ទម្ងន់  ០,៣២ក្រាម  សាច់ថ្នាំសុទ្ធ ម៉ូតូម៉ាកហុងដាឌ្រីម  ស៊េរីឆ្នាំ២០១៦  ពណ៌ខ្មៅ  ស្លាកលេខ  បាត់ដំបង 1U- 8143 ចំនួន០១គ្រឿង ទូរស័ព្ទម៉ាកហូវ៉ៃ ពណ៌ខៀវចំនួន០១គ្រឿង កាំបិទចំនួន០១ដេីម។  ២-ឈ្មោះ  ឡាំ  ម៉ារ៉ា ភេទប្រុស  អាយុ ២៧ឆ្នាំ  មុខរបរមិនពិតប្រាកដ  រស់នៅភូមិ លូដាច់ ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន។ វត្ថុតាងដកហូតកាំភ្លេីងច្នៃចំនួន០១ដេីម គ្រាប់ចំនួន៣៨គ្រាប់ (គ្រាប់ឃ្លី)។ ករណីនេះ ជនសង្ស័យខាងលើរួមទាំងវត្ថុតាង រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត៕