About Me

header ads

បង្រា្កបករណីជនសង្ស័យលួចម៉ូតូ គេអាណិតតែក្មេងតូច ត្រូវម្តាយរត់ចោលទៅនៅជាមួយឪពុកជាចោរ

ខេត្តប៉ៃលិន ៖ ក្រោយទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាវ៉ៅ សហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង ចុះប្រត្តិបត្តិការបង្ក្រាបកន្លែងជនសង្ស័យលួចម៉ូតូ១កន្លែង រកឃើញម៉ូតូ២គ្រឿង។ តែអ្វីដែលគេមានការអាណិតអាសូរខ្លាំង គឺក្មេងប្រុសតូចម្នាក់ ដែលជាកូនរបស់ជនសង្ស័យ ត្រូវបានម្តាយរត់ចោល ដោយទុកឱ្យរស់នៅជាមួយនឹងឪពុកមើលថែ លុះធ្វើសកម្មភាពលួចម៉ូតូ ក៏ត្រូវនគរបាលចាប់ឃាត់ខ្លួនតែម្តង។ 

ហេតុការណ៍ ចុះបង្ក្រាបករណីលួចម៉ូតូនេះ បានធ្វើឡើងនៅវេលាម៉ោង០៧ និង៣០នាទី ថ្ងៃថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចលើផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិភ្ជាវ(ជាវ) ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ​ ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ជនសង្ស័យ មាន ឈ្មោះ ស៊ឹម វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានកូនប្រុសតូចម្នាក់ ត្រូវម្តាយរត់ចោល មានទីលំនៅបច្ចុប្បន្នៈ (ចល័ត)។ វត្ថុតាងដែលនគរបាលដកហូតបានរួមមាន ៖ ១- ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០  ទី២- ម៉ូតូម៉ាក យ៉ាម៉ាហា ស៊ីរូស (YAMAHA SIRUS) ពណ៌ក្រហម គ្មានស្លាកលេខ។ 



សូមបញ្ជាក់ថា ហេតុការណ៍បាត់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូន ទៅអយ្យការអមសាលាដំបូងខរត្តប៉ៃលិន ចាត់ការបន្តតាមនីតិវិធីច្បាប់៕