About Me

header ads

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំកម្លាំងនគរបាល ចុះបង្ក្រាបទីតាំងលក់អីវ៉ាន់គេចពន្ធអនឡាញ,ទូរបាញ់ត្រីខុសច្បាប់

ខេត្តប៉ៃលិន ៖ 

ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃ លិន បានដឹកនាំកម្លាំងស្នងការនគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កម្លាំងប៉ុស្ដិ៍រដ្ឋបាលស្ទឹងកាច់ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្រ្កាបកន្លែងរកស៊ីខុសច្បាប់ (លក់អីវ៉ានគេចពន្ធ និងការស្នាក់នៅខុសច្បាប់របស់ជនបរទេស ព្រមទាំងបើកលេងល្បែងអនឡាញ ទូបាញ់ត្រីខុសច្បាប់) មានចំនួន០៣ទីតាំង។ ហេតុការណ៍ចុះបង្ក្រាបនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង០៥នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 


ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ក្នុងការចុះបង្ក្រាបនេះ គេរកឃើញទីតាំងទី០១. មានការបើកល្បែងអនឡាញខុសច្បាប់ និងការស្នាក់នៅខុសច្បាប់របស់ជនបរទេស នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយសមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន៨៧នាក់ ក្នុងនោះមានជនជាតិថៃចំនួន៨៥នាក់ ស្រី៣៨នាក់ ជនជាតិភូមា០១នាក់ ភេទស្រី ឡាវ១នាក់ ភេទស្រី ដោយពួកគេទាំងអស់នេះ ឆ្លងដែនមកធ្វើការនៅក្នុងភូមិខាងលើអត់មានច្បាប់ទម្លាប់ត្រឹមត្រូវនោះឡើយ។ ប្រភពបន្តទៀតថា វត្ថុតាងដែលបានដកហូតមាន ទូហ្គេមបាញ់ត្រី០៦គ្រឿង កៅអី២២គ្រឿង កុំព្យូទ័រ០១គ្រឿង ម៉ាស៊ីនព្រីន០១គ្រឿង ទូដែក០១គ្រឿង ម៉ាស៊ីនគិតលេខ០១គ្រឿង ព្រមទាំងសម្ភារ បាល់ ០៣គ្រឿង ម៉ូនីទ័រ០២គ្រឿង LED០៣គ្រឿង ស៊ីភីយូ០១គ្រឿង អំភ្លី ០១គ្រឿង តុ០៣គ្រឿង ក្ដាកាត់ក្រដាស០១គ្រឿង ក្តាចុច(ឃីបត) ០២គ្រឿង កូនកណ្តុរ(ម៉ាវ) ០១គ្រឿង ដែលមាន បុគ្គលិកចំនួន១៣នាក់ ក្នុងនោះស្រី០៥នាក់។



ទីតាំងទី០២.  ម្ចាស់សំណាក់មាន ឈ្មោះ ឡុង គីម ទាង មានទីតាំងនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សមត្ថកិច្ចឆែកឆេរឃើញ ជនជាតិថៃស្នាក់នៅខុសច្បាប់ចំនួន០៤នាក់ ប្រុស០១នាក់ ដោយរកឃើញវត្ថុតាងស្រា សង្ស័យគេចពន្ធចំនួន៩៩៩កេស មាន៤៥ប្រភេទ និងបារីជក់ សង្ស័យគេចពន្ធចំនួន៥៥កេស។ ចំណែកទីតាំងទី០៣ ជាបន្ទប់ម៉ាតរបស់ឈ្មោះ ឡុង  គីម ទាង ឆែកឆេររកឃើញ-ស្រា និងបារី សង្ស័យគេចពន្ធ  ត្រូវបានកម្លាំងជំនាញដកហូតមកបូកជាមួយទីតាំងទី០២។ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន ជនសង្ស័យឆ្លងដែនមកស្នាក់នៅខុសច្បាប់ និងសម្ភារៈទាំងអស់ខាងលើ ត្រូវបានដកហូត និងបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធីតាមច្បាប់។ចំណែកអ្នកស្នាក់នៅខុសច្បាប់ ត្រូវឲ្យស្នាក់នៅបណ្តោះអាសន្នរង់ចាំធ្វើការបញ្ចូនទៅប្រទេសថៃវិញ រីឯស្រា និងបារី ត្រូវបានបិទទុកនៅទីតាំងទី២ រង់ចាំការដកហូតនៅពេលក្រោយបន្ត៕