About Me

header ads

កសិករកក្នុងក្រុងប៉ៃលិនសប្បាយរីករាយ ក្រោយពេលដំណាំរបស់ខ្លួនដុះលូតលាស់យ៉ាងល្អ នាដើមឆ្នាំ២០២២នេះ

ខេត្តប៉ៃលិន ៖  

រហូតមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ គេសង្កេតឃើញ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន មានការសប្បាយរីករាយយ៉ាងខ្លាំង ខណ:ដំណាំ ដាំដុះរបស់ខ្លួន ដូចជាពោតក្រ ហម ដំឡូងមី និងដំណាំកសិកម្មផ្សេងៗ ដុះលូតលាស់យ៉ាងល្អ ដោយសារតែភ្លៀងធ្លាក់ជោកជាំស្ទើររា ល់ថ្ងៃ ហើយពួកគាត់សង្ឃឹមថា នៅពេលប្រមូលផល នឹងទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន អាចនឹងលក់ឱ្យឈ្មួញ យកថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ 



បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ សុន រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ នៅដើមឆ្នាំ២០២២នេះ គាត់បានដាំពោតក្រហម ចំនួន០៥ហិកតា បន្ទាប់ពីសង្កេតឃើញមានភ្លៀងធ្លាក់ជាប់ៗ គ្នា ដោយរហូតមកដល់ពេលនេះ មានការដុះលូតលាស់យ៉ាងល្អ ធ្វើឱ្យគាត់សប្បាយរីករាយសប្បាយចិត្ត។ គាត់បន្តទៀតថា រីឯតម្លៃទីផ្សារ ផ្លែពោតក្រហមនៅឆ្នាំ២០២១កន្លងមក អាចទទួលយកបាន ដោយឈ្មួញទិញ  ១គីឡូក្រាម តម្លៃ៤.៥បាត  (ប្រាក់ថៃ) ទៅ៥.៥បាត(ប្រាក់ថៃ) ជាង៦០០រៀល។ ហើយដំណពោតក្រហមនេះ ឆាប់បានប្រមូលផល ដោយដាំត្រឹមតែរយ:ពេលជាង៣ខែប៉ុណ្ណោះ អាចទុំបេះលក់ឱ្យឈ្មួញ ដើម្បីយកថិវកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសងជំពាក់បំណុលគេផងដែរ។ 





ចំណែកបុរសម្នាក់ ឈ្មោះ អុល រស់នៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បានឱ្យដឹងដែរថា ៖ លោកបានដាំដំឡូងមីចំនួន១០ហិកតា នៅលើដីចម្ការរបស់ខ្លួន ក្បែរជើងភ្នំខៀវ ក្រោយពីដាំបានរយ:ពេល១អាទិត្យ មេឃចាប់ផ្តើមភ្លៀងធ្លាក់ធ្វើឱ្យដំឡូងមីដុះលូតលាស់យ៉ាងល្អ ហើយរហូតមកដល់ពេលនេះ មិនមានងាប់ដើមដំឡូងនោះទេ ហើយថែមទាំងបញ្ចេញពណ៌ខៀវខ្ចី ផ្តល់នូវក្តីសង្ឃឹមថា ពេលប្រមូលផល អាចបានទិន្និផលខ្ពស់ជាងឆ្នាំមុនៗ ខណ:ដែលឆ្នាំនេះទទួលបានទឹកភ្លៀងច្រើន។ តែអ្វីដែលគាត់ព្រួយបារម្ភបំផុតនោះគឺតម្លៃទីផ្សារ បើសិនជាមិនមានការធ្លាក់ចុះដូចឆ្នាំ២០២១កន្លងមកទេ ឈ្មួញទិញដំឡូងមីស្រស់១គីឡូក្រាមតម្លៃ១.៩ទៅ២.៤បាត (ជាង២០០រៀល) អាចនឹងឱ្យកសិករជាច្រើន ដែលជំពាក់បំណុលគេ មានជីវភាពធូរធាផងដែរ។ ទោះបីជាយ៉ាងណា ការធ្វើកសិកម្មប្រវាសនឹងមេឃ ពិតជាមិនមានការលំបាក ព្រោះពេលខ្លះ ខណ:ដែលដំឡូងមីដុះលូតលាស់យ៉ាងល្អ ស្រាប់តែរាំងភ្លៀងអស់រយ:ពេលយូរ បណ្តាលឱ្យងាប់ខូចខាតមួយចំនួន ពេលខ្លះទៀត ពេលជិតប្រមូលផលទៅហើយ បែរជាមេឃនៅបន្តភ្លៀងធ្លាក់ បណ្តាលឱ្យរលួយមើមអស់ជាច្រើនផងដែរ៕