About Me

header ads

ប្រជាពលរដ្ឋក្នុងក្រុងប៉ៃលិន ដែលដាំ ដំណាំពោត មានការព្រួយបារម្ភ ខណ:សត្វដង្កូវស៊ីស្លឹក

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្រោយពីមានការធ្លាក់ភ្លៀងជាច្រើន មេ ហើយកសិកររស់នៅក្នុងក្រុងប៉ៃលិន បាននាំគ្នាដាំ ដំណាំពោតក្រហម ដុះលូតលាស់យ៉ាងល្អលើដី ចម្ការរបស់ខ្លួន ស្រាប់តែមានសត្វដង្កូវហ្វូងស៊ីបំផ្លាញស្លឹកពេញចម្ការ ធ្វើឱ្យពួកគាត់មានការព្រួយបារម្ភ យ៉ាងខ្លាំង ខណ:ដែលអ្នកខ្លះបាញ់ថ្នាំ២ទៅ៣សារហើយនៅតែមិនអាចកំចាត់សត្វដង្កូវទាំងនេះបាន។ 






បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ សុជីវ: រស់នៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានដាំដំណាំពោតក្រហមចំនួន២ហិកតា នៅលើដីចម្ការរបស់ខ្លួនក្នុងភូមិផ្សារ ព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រោយពីដាំបានរយ:ពេលជាង១០ថ្ងៃ ធ្វើឱ្យដំណាំពោត បានដុះលូតលាស់យ៉ាងល្អ ស្រាប់តែមានសត្វដង្កូវហ្វូងចាប់ផ្តើមស៊ីស្លឹកពេញផ្ទៃចម្ការ ខណ:មេឃ រាំងភ្លៀង មិនអាចបាញ់ថ្នាំកំចាត់សត្វល្អិតបាន ជាហេតុធ្វើឱ្យមានការព្រួយបារម្ភក្រែងខូចខាតអស់។ ទោះបីជាយ៉ាងណា នៅពេលមេឃបង្អុរភ្លៀង ម្ចាស់ចម្ការខាងលើនឹងចាប់ផ្តើមបាញ់ថ្នាំកំចាត់សត្វល្អិត ដង្កូវចេញពីដំណាំពោតរបស់ខ្លួន ដើម្បីឱ្យដុះលូតលាស់ អាចប្រមូលផលលក់ឱ្យឈ្មួញបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាព ព្រោះដំណាំពោតក្រហម ឆាប់បានប្រមូលផលត្រឹមតែរយ:ពេល២ទៅ៣ខែប៉ុណ្ណោះ៕