About Me

header ads

មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន បានផ្តល់ចំណីសត្វ សម្ភារ:កសិកម្មដាំដុះបន្លែជូនប្រជាពលរដ្ឋជាលើកទី៤សរុបចំនួន៩៤គ្រួសារ

ខេត្តប៉ៃលិន ៖ 

កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មន្ទីរកសិកម្មខេត្តប៉ៃលិន បានរៀបចំ ពិធីចែកជូននូវចំណីសត្វ និងសម្ភារ:ដាំបន្លែជូនដល់ប្រជាពលរដ្ឋក្រីក្រនៅទូទាំងខេត្តប៉ៃលិនចំនួន៩៤គ្រួ សារ ដែលដឹកនាំដោយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ស្ថិតនៅក្នុង ភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកស្រី យឹម សុខគឹមលី ទីប្រឹក្សា កម្មវិធីអាស្បាយប្រចាំខេត្តប៉ៃលិនផងដែរ។ 




បើតាមការរៀបរាប់ពីលោក យឹម សុខគឹមលី បានឱ្យដឹងថា ៖ ដោយសង្កេតឃើញប្រជាពលរដ្ឋ រស់នៅក្នុងខេត្តប៉ៃលិន មានការខ្វះខាតការយល់ដឹងនូវបច្ចេកទេសកសិកម្ម ចិញ្ចឹមសត្វ មាន់ ទា ជ្រូក និងដាំបន្លែ សម្រាប់ផ្គត់ផ្គង់ជីវភាព ព្រមទាំងលក់ដូរនៅទីផ្សារ លោកស្រី ក៏បានទាក់ទាងម្ចាស់ជំនួយកម្មវិធីរ៉ាស៊ីបនៃកម្មវិធីអាស្បាយ ឱ្យចូលមកជួយផ្តល់ដើមទុនដល់ពួកគាត់ ដោយឥតគិតថ្លៃ។ លោកស្រី បន្តទៀតថា រហូតមកដល់ពេលនេះ ការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋហាក់ដូចជាមានការថយចុះ ខណ: ទីផ្សារសាច់សត្វមាន់ កំពុងឡើងថ្លៃ ដូច្នេះ គាត់ក៏សូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងយកចំ ណីដែលក្រុមការងារផ្តល់ឱ្យទៅធ្វើជាដើមទុន ដើម្បីពង្រីកការចិញ្ចឹមសត្វរបស់ខ្លួនឱ្យកាន់តែប្រសើរ។ 



ចំណែកលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យ ដឹងដែរថា ៖ ការចែកជូននូវសម្ភារ:កសិកម្ម និងចំណីសត្វមាន់ជូនប្រជាពលរដ្ឋក្រីក្រនៅទូទាំងខេត្តប៉ៃលិននេះ បានចំនួន៤លើកហើយ ដោយសរុបទៅគឺចំនួន៩៤គ្រួសារ ដោយ១គ្រួសារទទួលបានចំណី សត្វចំនួន៥ការ៉ុង ១ការ៉ុងទម្ងន់៥០គីឡូក្រាម ដោយមានថ្នាំការពារសត្វកុំឱ្យឈឺ និងថ្នាំវីតាមីន ព្រមទាំង ផ្តល់កូនមាន់ជូនពួកគាត់១គ្រួសារចំនួន៥០ក្បាលផងដែរ។ លោកបន្តទៀតថា ចំណែកកសិករ ដែលដាំបន្លែ ខាងលោកក៏បានផ្តល់ជូនជាធុងបាញ់ថ្នាំ ស្បៃមុង ថ្នាំកំចាត់សត្វល្អិត និងសម្ភារ:ផ្សេងៗផងដែរ៕