About Me

header ads

ឪពុកម្តាយបណ្តោយឱ្យក្មេងតូចអាយុ០៤ឆ្នាំ រត់លេងក្បែរចិញ្ចើមផ្លូវ ត្រូវរថយន្តបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ 

ក្មេងតូចអាយុ០៤ឆ្នាំម្នាក់ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិក្រុមគ្រួសារ បញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង លុះសភាពធ្ងន់ធ្ងរពេកក៏បន្តទៅខេត្តសៀមរាប ខណ:ឪពុកម្តាយ មានការធ្វេសប្រហែសទុកឱ្យកូនតូចរត់លេងក្បែរចិញ្ចើមផ្លូវ ស្រាប់តែក្មេងដើរឆ្លងផ្លូវ ពេលរថយន្តបើកបរលើផ្លូវនោះ ក៏បុកពេញទំហឹងរបួសធ្ងន់តែម្តង។  ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៥ និង៣៥នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងភូមិបឌិននៀវ  សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 





ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អ្នកបើកបររថយន្ដ មាន ឈ្មោះ ម៉ាក់ គីមស័ង ភេទស្រី  អាយុ១៦ឆ្នាំ មានទីលំនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកបររថយន្ត ម៉ាក  គាម៉ូនីង (Kia Morninig) ពណ៌ទឹកប្រាក់ គ្មានពាក់ផ្លាកលេខ។ អ្នករួមដំណើរឈ្មោះ ភួង  សុខហេង ភេទស្រី  អាយុ១៣ឆ្នាំ ទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួស។ ចំណែកអ្នកថ្មើរជើង មាន ឈ្មោះ ម៉ៅ ណារ៉ែន ភេទស្រី អាយុ០៤ឆ្នាំ រស់នៅភូមិបឌិននៀវ  សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន របួសធ្ងន់បត្រូវគេញ្ជូនទៅសង្គ្រោះបន្ដនៅបាត់ដំបង តែដោយសភាពធ្ងន់ពេក ទើបបញ្ជូនបន្តទៅខេត្តសៀមរាប។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញក្មេងតូចអាយុ០៤ឆ្នាំម្នាក់ ត្រូវម្តាយបណ្តោយឱ្យដើរលេងក្បែរចិញ្ចើមផ្លូវ ក៏ស្រាប់តែដើរឆ្លងផ្លូវ ស្របពេលដែលរថយន្តបើកបរតាមផ្លូវត្រង់ ស្រាប់តែបុកពេញទំហឹង រងរបួសធ្ងន់តែម្តង។បច្ចុប្បន្ន ករណីខាងលើនេះកម្លាំងជំនាញបានរក្សាវត្ថុតាងនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕