About Me

header ads

ភ្ញៀវទេសចរណ៍នាំគ្នាដើរលេងកម្សាន្តនាថ្ងៃបុណ្យសិទ្ធិនារី

ខេត្តប៉ៃលិន ៖ 

នៅថ្ងៃឈប់សម្រាក ជាថ្ងៃបុណ្យ ទិវាសិទ្ធិនារី ៨មីនា ឆ្នាំ២០២២ គេសង្កេតឃើញភ្ញៀវទេសចរណ៍ក្នុងស្រុក បាននាំប្រពន្ធ កូនទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានជាច្រើន ជាពិសេសគឺរមណីយដ្ឋានចំការខ្នុរ ស្ថិតនៅក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បើតាមការរៀបរាប់ពីភ្ញៀវទេសចរណ៍ម្នាក់ ឈ្មោះ ម៉ាលី ភេទស្រី នីង ឈ្មោះ អូន ភេទស្រី បានឱ្យដឹងថា ៖ ពួកគាត់រស់នៅក្នុងខេត្តប៉ៃលិន ហើយពិតជាសប្បាយរីករាយក្នុងការនាំក្រុមគ្រួសារកូនចៅទៅដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ដោយមានវេចខ្ចប់ម្ហូបអាហារនំចំណីពីផ្ទះយកទៅទទួលទាន អ្នកខ្លះក៍ចុះហែលទឹក អុំទូក ក្នុងស្ទឹង ដែលមានទឹក មិនសូវ៉ជ្រៅ បង្កលក្ខណៈងាយស្រួលក្នុងការលេង។ ចំណែកអ្នកខ្លះទៀត ក៏កុម្មង់ទិញម្ហូបអាហាររបស់ម្ចាស់រមណីយដ្ឋាន ដែលមានលក់ ដូចជា ត្រីដុត មាន់ដុត សម្ល ស្ងោ ផ្សេងៗជាច្រើន។ 







ប្រភពបន្តទៀតថា មិនត្រឹមតែភ្ញៀវរស់នៅក្នុងខេត្ត ដើរលេងកម្សាន្តតាមរមណីយដ្ឋានទាំង នេះទេ គឺមានអ្នកខ្លះមកពីខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ចូលមកលេង តាំងពីព្រឹករហូត ដល់ពេលល្ងាច ទើបនាំគ្នាបើកបររថយន្តត្រឡប់ទៅផ្ទះរៀងៗខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ត្រុវបានមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺកូវីដ១៩ ដោយមិនត្រូវភ្លេចខ្លួននោះឡើយ គឺត្រូវលាងដៃជាមួយអាល់ កុលឬជែល និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារ ៣កុំរបស់រាជរដ្ឋាភិបាលផងដែរ៕