About Me

header ads

ទោះបីតម្លៃទីផ្សារផ្លែស្វាយធ្លាក់ចុះខ្លាំង ខណ:វិបត្តិប្រេងសាំងឡើងខ្ពស់ ប្រជាពលរដ្ឋនាំគ្នាប្រមូលផលស្វាយកែវរមៀត ដឹកឆ្លងដែនទៅលក់នៅប្រទេសថៃ ដើម្បីផ្គត់ផ្គង់ជីវភាព

ខេត្តប៉ៃលិន ៖ 

ប្រជាពលរដ្ឋដែលខិតខំប្រឹងប្រែង ដាំដំណាំស្វាយកែវរមៀតរាប់រយ រាប់ពាន់ដើមក្នុងដីចម្ការរបស់ខ្លួនពិតជាមានការខកចិត្តយ៉ាងខ្លាំងដោយសង្ឃឹមថា តម្លៃទីផ្សារឡើងខ្ពស់ ខណ:រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បែរជាតម្លៃទីផ្សារផ្លែស្វាយមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យអ្នកខ្លះទុកដើមចោល ខ្លះទៀតខិតខំប្រឹងប្រែងថែទាំ ទោះបីជាតម្លៃបែបណា ឱ្យតែមានឈ្មួញចូលទិញដល់ក្នុងចម្ការរបស់ខ្លួន។ ចំណែកឯបញ្ហាវិបត្តិប្រេងសាំង បានស្ទុះឡើងយ៉ាងគំហុក ធ្វើឱ្យក្រុមឈ្មួញ និងប្រជាពលរដ្ឋត្អូញត្អែរ ពិបាកជួលរថយន្តដឹកកសផិផល ព្រោះម្ចាស់គេតម្លើងថ្លៃដែរ។ 



ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ឆុន រស់នៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន បានរៀបរាប់ឱ្យដឹងថា ៖ គាត់បានដាំដំណាំស្វាយកែវរមៀតរាប់ពាន់ដើម នៅក្នុងចម្ការរបស់ខ្លួន ដោយកាលពីមុនតម្លៃទីផ្សារខ្ពស់គ្រាន់បើ អាចទទួលយកបាន ឈ្មួញទិញ១គីឡូក្រាម តម្លៃ៨០០៛ទៅ១៥០០៛។ តែរហូតមកដល់ដើមឆ្នាំ២០២២នេះ បែរតម្លៃទីផ្សារមានការធ្លាក់ចុះយ៉ាងគំហុកស្ទើរតែហៅលែងឮ ដោយឈ្មួញទិញត្រឹមតែ១គីឡូក្រាម តម្លៃ១.៥០៛ ទៅ២០០៛ប៉ុណ្ណោះ បើគិតកាច់កិនថ្លៃឈ្នួលកម្មករបេះ ថ្លៃឈ្នួលដឹក ថ្លៃជី និងថ្នាំកសិកម្មផ្សេងៗ គឺមិនចំណេញនោះឡើយ។ តែចំណែកតម្លៃទីផ្សារប្រេងសាំង ម៉ាស៊ូត និងហ្គាស គឺស្ទុះហក់ឡើងគួរឱ្យព្រួយបារម្ភ។ ដូច្នេះ ហើយការជួលរថយន្តដឹកចេញពីចម្ការ ក៏ឡើងខ្ពស់ជាហេតុធ្វើឱ្យប្រជាពលរដ្ឋខ្លះ សុខចិត្តបេះ រួចដឹកខ្លួនឯងយកទៅលក់ដូរនៅច្រកទ្វារអន្តរជាតិព្រំ ដើម្បីលក់ឱ្យឈ្មួញថៃផ្ទាល់តែម្តង។ តែក៏មានការបង់ថ្លៃនាំចេញ ឱ្យខាងសមត្ថកិច្ចច្រក ទ្វារព្រំដែន និងបង់ឱ្យថ្លៃនាំចូលនៅខាងភាគីថៃផងដែរ៕