About Me

header ads

រមណីយដ្ឋាន ធម្មជាតិគល់ស្ពានភ្នំដំបង មានទេសភាពល្អស្រស់ត្រកាល តែក្រោយពីប្រេងសាំងស្ទុះហក់ឡើងខ្ពស់ ភ្ញៀវទេសចរមានការធ្លាក់ចុះ

ខេត្តប៉ៃលិន ៖ 

គេសង្កេតឃើញមានមណីយដ្ឋានមួយកន្លែង យីហោរ «ធម្មជាតិគល់ស្ពានភ្នំដំ បង» ស្ថិតនៅចំណុចភ្នំដំបង ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានទេសភាពស្រស់បំព្រង គួរឱ្យចង់ចូលលេង មានផ្ទាំងថ្មរលោកស្រិល នៅក្នុងបាតស្ទឹង និងមាត់ស្ទឹង ហើយមានស្ពានដ៏ធំមួយអាចឱ្យប្រជាពលរដ្ឋឆ្លងកាត់អូរឆ្ពោះទៅស្រុកសំឡូត ខេត្តបាត់ដំបង មានទឹកអូរហូរធ្លាក់ចុះមកពីប្រទេសថៃ អមទៅដោយសម្រស់ធម្មជាតិផ្ការុក្ខជាតិចម្រុះពណ៌ដុះអមសងខាងដងអូរ។ តែម្ចា ស់រមណីយដ្ឋានខាងលើនេះ បានត្អូញត្អែរថា រហូតមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ មានការធ្លាក់ចុះភ្ញៀវទេសចរ មិនសូវឃើញភ្ញៀវចូលទៅលេងកម្សាន្ត និងហូបអាហារដូចមុន ខណ:វិបត្តិប្រេងសាំងហក់ឡើងថ្លៃគួរឱ្យកត់សម្គាល់។ 



បើតាមការរៀបរាប់ពីម្ចាស់រមណីយដ្ឋាន ឈ្មោះ ទៀង សែន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា ៖ ចាប់តាំងពីក្រុមគ្រួសាររបស់គាត់បានបង្កើតរមណីយដ្ឋាននេះ អស់រយ:ពេលជាច្រើនឆ្នាំហើយ រហូតមកដល់សព្វថ្ងៃនេះ គាត់បានសាងសង់ខ្យុសជាង២០ខ្នង នៅអមសងខាងមាត់អូរ ដើម្បីបង្កលក្ខណ:ងាយស្រួលឱ្យភ្ញៀវអង្គុយលេង។ កាលពីមុនមានភ្ញៀវចូលទៅលេងកម្សាន្ត និងកុម្មង់ម្ហូបអាហារជាហូរហែ អាចឱ្យគាត់ទទួលបាននូវប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព មិនខ្វះខា តនោះឡើយ។ គាត់បន្តទៀតថា ប៉ុន្តែ ចាប់តាំងពីមានបញ្ហាកើតមានវិបត្តិប្រេងសាំងឡើងថ្លៃ មិនសូវមានភ្ញៀវទេសចរដើរលេងកម្សាន្តច្រើននោះទេ ជាពិសេសការដើរលេងជាលក្ខណ:គ្រួសារ មានការថយចុះខ្លាំងគួរឱ្យកត់សម្គាល់ ពោលអត់សូវមានអ្នកបើកបររថយន្តចូលទៅលេងរមណីយដ្ឋានរបស់គាត់ មានតែអ្នកជិះម៉ូតូជាលក្ខណ:គ្រួសារតូចៗប៉ុណ្ណោះ។




គាត់បញ្ជាក់ទៀតថា ទោះបីជាជួបនឹងបញ្ហាលំបាកយ៉ាងណា ការលក់ដូររបស់គាត់មានការដាច់តិចតួច ក្នុង១ថ្ងៃ អាចមានភ្ញៀវ១ទៅ២ខ្យុស ដើម្បីឱ្យគាត់មានដើមទុនសម្រាប់រស់នៅប្រចាំថ្ងៃ។ តែគាត់សង្ឃឹមថា នៅរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ នឹងមានភ្ញៀវចូលលេងក្នុងរមណីយដ្ឋាន របស់គាត់ ព្រោះភ្ញៀវទេសចរភាគច្រើនចូលចិត្តដើរលេងនៅតាមតំបន់មានទឹកអូរ និងទេសភាពព្រៃឈើ ។ លើសពីនេះ នៅកន្លែងរបស់គាត់ មានទឹកហូរថ្លាឈ្វេង និងមានសម្រស់ធម្មជាតិ អាចឱ្យពួកគាត់ថត ស៊ែលហ្វីជាលក្ខណ:គ្រួសារ ទុកជាអនុស្សាវរីយ៍ផងដែរ។ ចំណែកម្ហូបអាហាររបស់គាត់នៅថ្ងៃធម្មតា ក៏ដូចជាថ្ងៃបុណ្យទានដែរ ពោលគឺតម្លៃនៅថេរដដែលអាចកុម្មង់ភ្លាមហូបភ្លាម ជាអាហារធម្មជាតិសុទ្ធសាធតែម្តង៕