About Me

header ads

បើកបរម៉ូតូក្នុងល្បឿនលឿនវ៉ាជែងគ្នាជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ស្រាល៣នាក់

ខេត្តប៉ៃលិន 

មន្ត្រីនគរបាលចរាចរណ៍នៃអធិការស្រុកសាលាក្រៅបានឲ្យដឹងថា÷កាលពីវេលាម៉ោង១ និង២០នាទី រសៀលថ្ងៃទី២១ ខែមីនា  ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍១ កើតឡើង (រវាងម៉ូតូនិងម៉ូតូ)ដោយសារបើកបរស្របទិសគ្នានៅចំនុចមុខសាលាបឋមសិក្សាហ៊ុនសែនសាលាក្រៅ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ បណ្ដាលឱ្យរបួសមនុស្សធ្ងន់ស្រាល០៣នាក់ និងខូចម៉ូតូ ០២គ្រឿង។





ទី១- ឈ្មោះ នូ  សុភា ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរកសិករ (រងរបួសធ្ងន់បែកក្បាល) មានទីលំនៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ បេីកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-6451 បេីកបរក្នុងទិសដៅពីត្បូងទៅជើង។ ទី២- អ្នករួមតំណើរមានម្នាក់មិនស្គាល់ឈ្មោះអាយុប្រហែល០៦ឆ្នាំ ជាចៅ(របួសធ្ងន់) ទី៣-ឈ្មោះ កាន កន ភេទប្រុស អាយុ១៦ឆ្នាំ (សិស្ស) (របួសធ្ងន់បែកក្បាល) មានទីភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បេីកបរម៉ូតូម៉ាកហុងឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខប៉ៃលិន-1C0840 (បើកបរពីត្បូងទៅជើង ) ស្រប់ទិសគ្នា ។ សមត្តកិច្ចឲ្យបន្តថា÷ករណីនេះ មូលហេតុ ៖ កត្តារមនុស្ស: បើកបរល្បឿនលឿនវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុជនរងគ្រោះទាំងបីនាក់ ត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយ៕